ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ទាត់ចោលជំនួយការពារកូវីដពីកូរ៉េខាងត្បូង និងអះអាងគ្មានអ្នកឆ្លងសូម្បីតែម្នាក់
រដ្ឋាភិបាលកូរ៉េខាងត្បូង បានអនុញ្ញាតទៅលើគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាល បញ្ជូនឧបករណ៍ជំនួយធ្វើចក្តាឡីស័កជំងឺកូវីដ ១៩ ទៅកាន់កូរ៉េខាងជើង សរុប ៦ អង្គការ ប៉ុន្តែការបញ្ចូនជំនួយទាំងនេះ បែរជាបរាជ័យក្រោយកូរ៉េខាងជើង បដិសេធមិនព្រមទទួលយក។ នេះបើតាមការអះអាងពីក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង។

ក្នុងគោលដៅជួយទប់ស្កាត់កូវីដ ១៩ ជាមួយបងប្អូនខាងជើង កូរ៉េខាងត្បូង បានអនុញ្ញាតទៅលើសំណើរសរុប ៦ ដើម្បីបញ្ជូនជំនួយគិតជាទឹកប្រាក់ ១,៧៦ពាន់លានវុន ស្មើនិង ១,៥លានដុល្លារ ហើយតាមផែនការ គឺគ្រោងធ្វើឡើងចាប់ពីថ្ងៃ ៣១ មីនា និងបញ្ចប់ត្រឹមថ្ងៃ ១២ សីហាមកម៉្លេះ។ នេះជាការបញ្ជាក់ពីសំណាក់លោក Jeon Hae-cheol មេដឹកនាំបក្សប្រជាធិបតេយ្យនៃប្រទេសកូរ៉េ។
ជំនួយទាំងនេះ ក៏រាប់បញ្ចូលទាំងជំនួយរបស់អង្គការសុខភាពពិភពលោក កាកបាតក្រហមអន្តរជាតិ និងអង្គការ UNICEF ប៉ុន្តែយ៉ាងណា នៅតែមិនអាចបញ្ជូនទៅកូរ៉េខាងជើងបាន ដោយសារកូរ៉េខាងជើង បិទព្រំដែនយ៉ាងជិត មិនអនុញ្ញាតឲ្យមានការចេញចូលនោះឡើយ។
មកទល់នឹងពេលនេះ រដ្ឋាភិបាលព្យុងយ៉ាង នៅតែអះអាង ប្រទេសខ្លួនគ្មានករណីឆ្លងកូវីដ ១៩ នោះទេ ដោយតួលេខឆ្លងនៅតែសូន្យ។ នេះបើតាមការដកស្រង់ពីកាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ចេញផ្សាយកាលពីថ្ងៃពុធ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Korea Times
អត្ថបទពាក់ព័ន្ធ៖
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


