ព័ត៌មានអន្ដរជាតិ
ផ្ទុះបំពង់ហ្គាសនៅ ថៃ ស្លាប់និងរបួសមនុស្សជាង២០នាក់
បំពង់ហ្គាសបានផ្ទុះឡើងនៅទីតាំងឧស្សាហកម្មមួយក្នុងស្រុក Bang Bo នៅរសៀលថ្ងៃព្រហស្បតិ៍នេះដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២០នាក់ទៀតរងរបួស។
ផ្ទះប្រហែល១០ខ្នងខណៈឡាននិងម៉ូតូ២០គ្រឿងត្រូវរងការខូចខាត។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ការផ្ទុះនេះបានកើតឡើងនៅប្រហែលម៉ោង១:៣៥នាទីរសៀលទល់មុខវត្ត Preng Ratbamrung លើផ្លូវ Thepparat-Lat Krabang។
អណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័សហើយអ្នករស់នៅក្នុងផ្ទះក្បែរនោះបានរត់គេចខ្លួនទៅកាន់ទីសុវត្ថិភាព។

សេចក្តីរាយការណ៍បាននិយាយថា រថយន្តពន្លត់អគ្គិភ័យ៤០ទៅ៥០គ្រឿងបានប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ។
លោក Wutthikorn Stithit អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃអង្គភាពអាជីវកម្មឧស្ម័នរបស់ក្រុមហ៊ុន PTT បាននិយាយថា វាគឺជាបំពង់ឧស្ម័នរបស់ក្រុមហ៊ុន PTT ដែលតភ្ជាប់ទៅកាន់រោងចក្រ Asia Industrial Estate Suvaranabhumi៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ



