ព័ត៌មានអន្ដរជាតិ
ឆេះអគារផ្ទះល្វែងនៅហុងកុង សម្លាប់មនុស្ស ៧ នាក់ និងរបួស ១៣ នាក់
អាជ្ញាធរហុងកុងបាននិយាយថា អគ្គិភ័យនៅអគារផ្ទះល្វែងមួយកន្លែងនៅសង្កាត់ដែលមានប្រជាជនរស់នៅច្រើនកុះករបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧ នាក់ និង ១៣ នាក់ផ្សេងទៀតរងរបួស ខណៈអ្នកស្លាប់មានអាយុពី ៩ ទៅ ៤០ ឆ្នាំ ។
ការឆាបឆេះនេះបានកើតឡើងកាលពីថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា នៅតំបន់ Yau Ma Tei ដែលជាតំបន់អ៊ូអរនៅទីប្រជុំជន Kowloon ដែលផ្ទុកទៅដោយប្លុកផ្ទះល្វែងចាស់ៗ ហាង និងអាជីវកម្មនានា ។

មន្ត្រីពន្លត់អគ្គិភ័យបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃចន្ទនេះថា អគ្គិភ័យបានឆាបឆេះនៅក្នុងភោជនីយដ្ឋានមួយដែលមានទីតាំងស្ថិតនៅក្នុងផ្ទះល្វែងនៃអគារលំនៅដ្ឋាននេះ ។ មន្ត្រីបាននិយាយថា មូលហេតុនៃអគ្គិភ័យនេះនៅមិនទាន់ដឹងនៅឡើយទេ ។
យោងតាមមន្រ្តីនាយកដ្ឋានសេវាកម្មអគ្គិភ័យលោក Cheung Kwong-yen បាននិយាយថា អគារនេះមិនមានប្រព័ន្ធបញ្ចេញទឹកនោះទេ ហើយមនុស្សបានជាប់នៅខាងក្រោយផ្ទះបាយ ។
សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ប្រជាជននៅក្នុងភោជនីយដ្ឋាននេះកំពុងធ្វើពិធីអបអរសាទរនៃបុណ្យ Deepavali រួមជាមួយថ្ងៃខួបកំណើត នៅពេលដែលអគ្គិភ័យបានកើតឡើង ។

ទន្ទឹមនោះមេដឹកនាំហុងកុងលោកស្រី Carrie Lam បានចេញសេចក្តីថ្លែងការណ៍ភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអធ្រាត្រដោយនិយាយថា លោកស្រីមានការសោកស្តាយយ៉ាងខ្លាំងដែលអគ្គិភ័យនៅក្នុងតំបន់ Yau Yau Tei បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើន ។ លោកស្រីក៏បានទៅមើលទីតាំងនៃអគ្គិភ័យនៅព្រឹកថ្ងៃចន្ទនេះផងដែរ ។
គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបង្ហាញពីបញ្ហាសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារចាស់ៗនៅហុងកុងដែលមួយចំនួនមិនត្រូវបានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអគ្គិភ័យសមស្របនោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


