ព័ត៌មានអន្ដរជាតិ
ក្រោយការវាយប្រហាររបស់ អ៊ីស្រាអែល រយៈពេល ១១ ថ្ងៃ ប្រជាជនប៉ាឡេស្ទីន ២០ ម៉ឺននាក់ត្រូវការជំនួយផ្នែកសុខភាពជាចាំបាច់
ក្រុមមន្ត្រីមកពី អង្គការសហប្រជាជាតិ (UN) និងកាកបាទក្រហម បានចុះទៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីពិនិត្យមើលការបំផ្លិចបំផ្លាញ ពីការទម្លាក់គ្រាប់បែករយៈពេល ១១ ថ្ងៃរបស់អ៊ីស្រាអែល ដែលរួមមានការខូចខាតផ្ទះសម្បែង សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ជាដើម ។
ទន្ទឹមនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ អង្គការសុខភាពពិភពលោក (WHO) បានព្រមានអំពី “តម្រូវការសុខភាពដែលគួរឲ្យភ្ញាក់ផ្អើល” នៅទូទាំងទឹកដីប៉ាឡេស្ទីន ដោយនិយាយថា ជម្លោះនេះបានបង្កឲ្យមានការ ផ្លាស់ទីលំនៅប្រជាជនបន្ថែម និងធ្វើឲ្យវិបត្តិមនុស្សធម៌ កាន់តែអូសបន្លាយ ។
WHO បាននិយាយថា “ប្រជាជនជាង ៧៧,០០០ នាក់ត្រូវបានផ្លាស់ប្តូរទីលំនៅ ហើយមណ្ឌលសុខភាពប្រហែល ៣០ ត្រូវបានខូចខាត ។ WHO កំពុងបង្កើនការឆ្លើយតបរបស់ខ្លួន ក្នុងការផ្តល់ជំនួយសុខភាពដល់ប្រជាជនជិត ២០០,០០០ នាក់ ដែលកំពុងខ្វះខាត នៅទូទាំងទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ West Bank ផងដែរ” ។
ជាមួយគ្នានេះដែរ ប្រធានគណៈកម្មាធិការ កាកបាទក្រហមអន្តរជាតិ (ICRC) បានអំពាវនាវរកប្រាក់ជាង ១៦ លានដុល្លារ ដើម្បីជួយប្រជាជននៅតំបន់ហ្គាហ្សា ។
បន្ទាប់ពីការធ្វើទស្សនកិច្ចនៅតំបន់ហ្គាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល លោក Robert Mardini ប្រធាន ICRC បានប្រាប់ Al Jazeera ថា “ការភ័យខ្លាច ការថប់បារម្ភ និងភាពតានតឹង គឺជាពាក្យគន្លឹះដែលខ្ញុំបាននិយាយ ម្តងហើយម្តងទៀតនៅថ្ងៃនេះ” ។
ដោយអំពាវនាវឲ្យមាន ដំណោះស្រាយនយោបាយដ៏មានអត្ថន័យមួយ ដើម្បីបញ្ចប់ជម្លោះដ៏យូរអង្វែងនេះ លោកបាននិយាយថា “ទោះបីការកើនឡើងខ្លីជាងស្ថានភាពមុនក៏ដោយ វានឹងចំណាយពេលជាច្រើនឆ្នាំ ដើម្បីកសាងឡើងវិញនូវអ្វីដែលខូចខាត ពីការវាយប្រហារតែក្នុងរយៈពេល ១១ ថ្ងៃប៉ុណ្ណោះ” ។
បើយោងតាមអាជ្ញាធរសុខាភិបាល នៅតំបន់ហ្គាហ្សាបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល មកលើតំបន់នេះ ដែលចាប់ផ្តើមកាលពីថ្ងៃទី ១០ ឧសភា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន យ៉ាងតិច ២៥៤ នាក់ក្នុងនោះមានកុមារ ៦៦ នាក់ ហើយយ៉ាងហោចណាស់ មានមនុស្ស ១២ នាក់ ក្នុងនោះមានកុមារ ២ នាក់ ត្រូវបានសម្លាប់នៅអ៊ីស្រាអែល ដោយសារការវាយប្រហារពីគ្រាប់រ៉ុកកែត ធ្វើឡើងដោយក្រុមប្រដាប់អាវុធ ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ