ព័ត៌មានអន្ដរជាតិ
CNN ផ្សាយថា ពេលនេះតំបន់ហ្គាហ្សារកតែកន្លែងទំនេរកប់សពមិនមានផង
ភ្លើងសង្គ្រាមវាយប្រហារគ្រប់ច្រកល្ហកទាំងអស់ពីសំណាក់កងកម្លាំងអ៊ីស្រាអែលមកលើតំបន់ហ្គាហ្សាក្នុងរយៈពេល ៥ ខែមកនេះបានបណ្ដាលឲ្យជនស៊ីវិលស្លូតត្រង់រាប់ម៉ឺននាក់ស្លាប់គរជើងគ្នា ហើយរកតែកន្លែងកប់សាកសពសឹងតែមិនមានផង ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី៧ ខែមីនា ។

ទីបញ្ចុះសពនៅតំបន់ Deir al-Balah កណ្តាលតំបន់ហ្គាហ្សាត្រូវបានពង្រីកជាច្រើនដងមកហើយក្នុងប៉ុន្មានខែថ្មីៗនេះ ដើម្បីទុកដាក់សាកសពដែលស្លាប់ជាបន្តកន្ទុយគ្នា ខណៈពេលនេះគ្មានកន្លែងទំនេរសម្រាប់សាកសពទៀតនោះទេ ។
អ្នកកប់សពឈ្មោះ Saadi Baraka និយាយថា គាត់បានកប់មនុស្ស ១៦,៨៨០ នាក់ ចាប់តាំងពីអ៊ីស្រាអែលបានបើកការវាយប្រហាររបស់ខ្លួនលើតំបន់ហ្គាហ្សាជាការឆ្លើយតបទៅនឹងការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស ហើយតួលេខនេះច្រើនជាងពាក់កណ្តាលនៃសពសរុប ៣០,៦៣១ នាក់ដែលត្រូវបានរាយការណ៍ដោយក្រសួងសុខាភិបាលរបស់ប៉ាឡេស្ទីន ខណៈអ៊ីស្រាអែលប៉ាន់ស្មានថាក្នុងចំណោមនោះមានប្រហែល ១,០០០ នាក់ជាយុទ្ធជនហាម៉ាស ។

ប៉ុន្តែលោក Baraka ប៉ាន់ប្រមាណថា ប្រហែល ៨៥ ភាគរយនៃអ្នកដែលគាត់បានកប់គឺជាស្ត្រី និងកុមារ ហើយក្នុងចំណោមសាកសពរាប់ពាន់នាក់ដែលបានអូសចូលទីបញ្ចុះសពមានសពយុទ្ធជនហាម៉ាសមិនលើសពី ៣ នាក់នោះទេ ពោលផ្ទុយនឹងអ្វីដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu លើកឡើងពាក់ព័ន្ធនឹងតួលេខសម្លាប់ក្រុមហាម៉ាស ។
បើយោងតាមអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ក្រៅពីការស្លាប់បាត់បង់ជីវិតក្រោមកណ្ដាប់ដៃវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលហើយ ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ផ្សេងទៀតក៏កំពុងស្គមរីងរៃ និងឃ្លាតចាកលោក ដោយសារតែភាពអត់ឃ្លានផងដែរក្នុងភ្លើងសង្គ្រាមរយៈពេល ៥ ខែមកនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


