ព័ត៌មានអន្ដរជាតិ
កប៉ាល់ជំនួយដំបូងដឹកអាហារជិត ២០០ តោនពីប្រទេសស៊ីបទៅតំបន់ហ្គាហ្សា
កប៉ាល់ដឹកស្បៀងអាហារជិត ២០០ តោនទៅកាន់តំបន់ហ្គាហ្សាបានចាកចេញពីកំពង់ផែមួយក្នុងប្រទេសស៊ីបកាលពីព្រឹកថ្ងៃអង្គារ នៅក្នុងគម្រោងសាកល្បងសម្រាប់បើកផ្លូវសមុទ្រថ្មីនៃជំនួយដល់ប្រជាជនដែលស្ថិតក្នុងភាពអត់ឃ្លាន ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១២ ខែមីនា ។

កប៉ាល់របស់អង្គការសប្បុរសធម៌ Open Arms បានបើកចេញពីកំពង់ផែ Larnaca ក្នុងប្រទេសស៊ីប ដោយសណ្ដោងទូកដែលដាក់ម្សៅ អង្ករ និងប្រូតេអ៊ីន ប៉ុន្តែកន្លែងដែលកប៉ាល់នេះគ្រោងនឹងចូលចត នៅពេលទៅដល់តំបន់ហ្គាហ្សាមិនត្រូវបានគេប្រាប់ឲ្យដឹងនោះទេ ។
ជំនួយនេះភាគច្រើនត្រូវបានផ្តល់មូលនិធិដោយប្រទេសអារ៉ាប់រួម និងរៀបចំឡើងដោយអង្គការសប្បុរសធម៌ World Central Kitchen (WCK) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ខណៈដែលអង្គការសប្បុរសធម៌អេស្ប៉ាញជាអ្នកផ្ដល់កប៉ាល់នេះ ។

ស្ថាបនិក WCK លោក Jose Andres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គោលដៅនៃការដឹកជំនួយនេះគឺដើម្បីបង្កើតផ្លូវសម្រាប់ទូក និងកប៉ាល់ផ្ទុកអាហាររាប់លានគ្រឿងផ្សេងទៀតដែលបន្តឆ្ពោះទៅកាន់តំបន់ហ្គាហ្សា ខណៈគំនិតផ្តួចផ្តើមនេះគឺដាច់ដោយឡែកពីផែនការរបស់សហរដ្ឋអាមេរិកក្នុងការសាងសង់ និងដំណើរការផែបណ្តែតទឹកនៅជិតឆ្នេរសមុទ្រហ្គាហ្សា ដែលនឹងអនុញ្ញាតឲ្យផ្តល់ជំនួយមនុស្សធម៌យ៉ាងឆាប់រហ័ស ។
គួរបញ្ជាក់ថា ជាមួយនឹងការកង្វះហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ WCK បានបង្កើតកន្លែងចូលចតនៅហ្គាហ្សាជាមួយនឹងសម្ភារៈពីអគារដែលត្រូវបានបំផ្លាញ និងកម្ទេចថ្ម ខណៈនៅមានជំនួយចំនួន ៥០០ តោនទៀតនឹងបន្តបញ្ជូនចេញពីប្រទេសស៊ីបនាពេលខាងមុខនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


