Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក​លក់​យន្តហោះ​ហ្វឹក​ហាត់​​កង​ទ័ព​ជើង​អាកាស​ឲ្យ​​វៀតណាម

បានផុស

នៅ

សហរដ្ឋ​អាមេរិក​បាន​​យល់​ព្រម​លក់​យន្តហោះ​បណ្តុះ​បណ្តាល​​​​ប្រភេទ​ T-6 ឲ្យ​ប្រទេស​វៀតណាម​ដើម្បី​ពង្រឹង​ជំនាញ​ហោះ​ហើរ​​​របស់​កង​ទ័ព​ជើង​អាកាស​។ នេះ​បើ​តាម​ការ​​ឲ្យ​ដឹង​របស់មេ​បញ្ជាការ​កងទ័ព​​ជើង​អាកាសអាមេរិក​ប្រចាំប៉ាស៊ីហ្វិកលោក Kenneth Wilsbach បាន​និយាយ​នៅ​ថ្ងៃ​សុក្រ។

និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​​តាម​អនឡាញ​ដែល​រៀប​ចំ​ដោយ​​ផ្នែក​សារព័ត៌មានអាស៊ី​ប៉ាស៊ីហ្វិក​របស់​ក្រសួង​ការបរទេស​អាមេរិក​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា លោក Kenneth Wilsbach ថា ៖«យើង​ប្តេជ្ញា​ជួយ​ដែល​យន្តហោះ​​ហ្វឹក​ហាត់​​​នោះ​​នឹង​ត្រូវ​បាន​បញ្ជូន ហើយ​បន្ទាប់​មក​ធ្វើ​ប្រតិបត្តិការ និង​​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការបណ្តុះ​បណ្តាលជំនាញ​ហោះ​ហើរ​របស់​កង​ទ័ព​ជើង​អាកាស​វៀតណាម»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​បាន​បង្ហាញ​ទេ​ថា​យន្តហោះ​​ហ្វឹក​ហាត់​ផ្លូវ​អាកាស​ចំនួន​ប៉ុន្មាន​គ្រឿង​ដែល​លក់​ទៅ​ឲ្យ​​វៀតណាម។

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​មួយ​អំពី​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​អនាគត លោកបាន​និយាយ​ថា កិច្ច​ព្រម​ព្រៀង​លក់យន្តហោះ​​ហ្វឹក​ហាត់​នេះ​គឺ​ជា​​កិច្ច​ការ​មួយ​ក្នុង​ចំណោម​កិច្ច​ការ​សំខាន់​ៗ​​គួរ​ឲ្យ​​កត់​សំគាល់។

កាល​ពី​ឆ្នាំ​២០១៩ វរសេនីយ៍​ទោ​ជាន់​ខ្ពស់​វៀតណាម លោក Dang Duc Toai បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​​ភាព​ជា​អ្នក​ដឹក​នាំ​អាកាសចរណ៍​របស់​កង​ទ័ព​ជើង​អាកាស​​សហរដ្ឋ​អាមេរិក​ដែល​លោក​បាន​ចំណាយ​ពេលហាត់​​បើក​យន្តហោះ T-6 ជាង​១៦៧​ម៉ោង។

លោក Wilsbach បាន​និយាយ​ថា ចុង​រដូវ​ក្តៅ​ខាង​មុខ​នេះ អគ្គមេ​បញ្ជាការ​កង​ទ័ព​ជើង​អាកាស​វៀតណាម​​គ្រោង​នឹង​​ចូល​រួមសន្និសីទ​ស្តីពីអគ្គមេ​បញ្ជាការ​អាកាស​ប៉ាស៊ីហ្វិក​នៅ​ទី​ក្រុង​ហាវ៉ៃ សហរដ្ឋ​អាមេរិក​​ដែល​នឹង​មាន​២២​ប្រទេស​ចូល​រួម​កម្មវិធី​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម