ព័ត៌មានអន្ដរជាតិ
ពូទីន ប្រើកិច្ចប្រជុំកំពូលទល់មុខគ្នា តេស្តមើលភាពប្រាកដប្រជារបស់លោក បៃដិន
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សានាពេលខាងមុខរបស់លោក ជាមួយប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងក្លាយជាឱកាសមួយ ដើម្បីកែលំអទំនាក់ទំនងទ្វេភាគី ។

ក្នុងអំឡុងពេលវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ លោក ពូទីន បានលើកឡើងពីកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ដែលបានរៀបចំឡើងនៅទីក្រុងហ្សឺណែវ នាថ្ងៃទី ១៦ ខែមិថុនា ថា លោកត្រូវរកវិធី ដើម្បីគ្រប់គ្រងទំនាក់ទំនងទ្វេភាគី ដែលបច្ចុប្បន្នស្ថិតនៅចំណុចទាបបំផុត ។
ទន្ទឹមនោះ មតិផ្សេងទៀតបានលើកឡើងថា តាមពិតលោក ពូទីន កំពុងព្យាយាមប្រើកិច្ចប្រជុំកំពូលនេះ ដើម្បីពិនិត្យមើលថាតើ សមភាគីអាមេរិករបស់លោក មានភាពប្រាកដប្រជាប៉ុណ្ណា ចំពោះការពង្រឹងទំនាក់ទំនងមួយនេះ ។

លោកបាននិយាយថា របៀបវារៈនេះ ក៏នឹងរួមបញ្ចូលការគ្រប់គ្រងអាវុធ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ ។
ស្របពេលជាមួយគ្នានេះ នៅក្នុងសេចក្តីអត្ថាធិប្បាយ ដាច់ដោយឡែកទៅកាន់ទូរទស្សន៍រដ្ឋ លោក ពូទីន បានពិពណ៌នាពីលោក បៃដិន ថាជាបុរសដែលមានការប្រុងប្រយ័ត្ន និងមានបទពិសោធន៍ខ្ពស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក បៃដិន នឹងសង្កត់ធ្ងន់លើបញ្ហានេះដាក់ ពូទីន នៅឯកិច្ចប្រជុំកំពូលទល់មុខគ្នាខែក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


