ប្រទេសចិនបានអនុម័តការប្រើប្រាស់បន្ទាន់ចំពោះវ៉ាក់សាំងការពារកូវីដ-១៩ Sinovac សម្រាប់កុមារអាយុ៣ឆ្នាំ ដល់មនុស្សអាយុ១៧ឆ្នាំ។ នេះបើតាមអគ្គនាយកក្រុមហ៊ុនលោក Yin Weidong បានប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសុក្រ ទី៤ ខែមិថុនា។
កម្មវិធីចាក់វ៉ាក់សាំងដ៏ច្រើនរបស់ចិនគឺមាន ៧២៣.៥លានដូសគិតត្រឹមថ្ងៃទី៣ ខែមិថុនា ប៉ុន្តែបច្ចុប្បន្ននេះចាក់មនុស្សអាយុចាប់ពី១៨ឆ្នាំឡើងប៉ុណ្ណោះ។
លោក Yin Weidong
លោក Yin បាននិយាយក្នុងបទសម្ភាសន៍ថា នៅពេលវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ត្រូវបានអនុម័តឲ្យប្រើប្រាស់បន្ទាន់សម្រាប់ក្រុមមនុស្សវ័យក្មេងគឺពឹងផ្អែកលើអាជ្ញាធរសុខាភិបាលបង្កើតសុទ្ធសាស្ត្រចាក់វ៉ាក់សាំង។
លោកបន្តថា អនីតិជនមានអាទិភាពទាបសម្រាប់ការចាក់វ៉ាក់សាំងដើម្បីការពារកូវីដ-១៩ បើប្រៀបធៀបនឹងក្រុមមនុស្សពេញវ័យដែលប្រឈមនឹងហានិភ័យឆ្លងខ្ពស់ ក៏ដូចជាកើតមានអាការឈឺធ្ងន់។
លទ្ធផលជាបឋមពីការសាកល្បងគ្លីនិកលើកទី១ និងទី២បានបង្ហាញងា វ៉ាក់សាំងនេះអាចបង្កប្រតិកម្មភាពស៊ាំក្នុងការការពារសម្រាប់អ្នកដែលបានចូលរួមសាកល្បងគ្លីនិកចាប់ពីអាយុ៣ឆ្នាំរហូតដល់មនុស្ស១៧ឆ្នាំ និងប្រតិកម្មមិនល្អភាគច្រើនបំផុតគឺស្រាល។
ក្រុមហ៊ុនផលិតវ៉ាក់សាំងគ្រប់គ្រងដោយរដ្ឋ Sinopharm ដែលបានចាក់វ៉ាក់សាំងពីរដូវប្រើប្រាស់បច្ចេកវិទ្យាស្រដៀងនឹងវ៉ាក់សាំង Sinovac ដែរក៏កំពុងដាក់ទិន្នន័យរបស់ខ្លួនពីការសាកល្បងវ៉ាក់សាំងសម្រាប់ក្រុមមនុស្សវ័យក្មេង។ ជាមួយគ្នានេះ វ៉ាក់សាំងរបស់ក្រុមហ៊ុន CanSino Biologics ដែលកំពុងប្រើប្រាស់បច្ចេកទេសផ្សេងមួយក៏បានឈានដល់ការសាកល្បងដំណាក់កាលទី២ដែរសម្រាប់ក្រុមមនុស្សអាយុ៦ឆ្នាំទៅ១៧ឆ្នាំ។
លោក Yin បន្ថែមថា វ៉ាក់សាំង Sinovac បានបញ្ចប់ការសាកល្បងគ្លីនិកដំណាក់កាលទី២របស់ខ្លួនដែលអ្នកចូលរួមបានចាក់ដូសទី៣ បន្ទាប់ពីចាក់ដូសទី២ទៀងទាត់រួចរាល់។
សកម្មភាពផលិតវ៉ាក់សាំង
លោកបញ្ជាក់ថា អ្នកចូលរួមក្នុងចាក់សាកល្បងគ្លីនិកបានរកឃើញកើនឡើងកម្រិតអង់ទីគ័រ១០ដង បើប្រៀបធៀបនឹងកម្រិតក្នុងរយៈពេល១សប្តាហ៍ និង២០ដងក្នុងរយៈពេលកន្លះខែ។
លោកអគ្គនាយកក្រុមងហ៊ុនបានក្រើនរំលឹកថា Sinovac នៅតែត្រូវការសង្កេតមើលរយៈពេលវែងទៀតអំពីអង់ទីគ័រ មុនពេលក្រុមហ៊ុនអាចធ្វើអនុសាសន៍ដល់អាជ្ញាធរអំពីពេលវេលាដែលចាក់ដូសទី៣៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters