ព័ត៌មានអន្ដរជាតិ
ប្រទេសអាស៊ីអាគ្នេយ៍ចំនួន ២ ជាកន្លែងធ្វើតេស្តវ៉ាក់សាំងថ្មីរបស់ ចិន
ប្រទេសម៉ាឡេស៊ី នឹងចូលរួមក្នុងការសាកល្បងដំណាក់កាលទី៣ សម្រាប់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ថ្មី ដែលផលិតដោយក្រុមហ៊ុន Shenzhen Kangtai Biological Products របស់ប្រទេស ចិន។
លោកវេជ្ជបណ្ឌិត Noor Hisham Abdullah អគ្គនាយកសុខាភិបាលបាននិយាយថា ការសិក្សានេះ នឹងត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវចំនួន៨ ក្នុងប្រទេសម៉ាឡេស៊ី។
លោកវេជ្ជបណ្ឌិត Noor Hisham និយាយថា ការសិក្សានេះ មានគោលបំណងដាក់បញ្ចូលមនុស្សអាយុចាប់ពី ១៨ ឆ្នាំឡើងទៅចំនួន ៣,០០០នាក់។ ការសិក្សានេះរំពឹងថា នឹងចំណាយពេលពី១៥ទៅ១៩ខែ។
លោកវេជ្ជបណ្ឌិត Noor Hisham លើកឡើងថា “ក្រៅពីម៉ាឡេស៊ី ប្រទេសដទៃទៀតដែលចូលរួមក្នុងការសិក្សានេះគឺមាន កូឡុំប៊ី អាហ្សង់ទីន ប៉ាគីស្ថាន ហ្វីលីពីននិងអ៊ុយក្រែន”។
វ៉ាក់សាំងនេះ ក៏ត្រូវបានអនុម័តដោយប្រទេសចិន តាមរយៈកម្មវិធីអនុម័តលើការប្រើប្រាស់បន្ទាន់កាលពីថ្ងៃទី១៤ខែឧសភា ផងដែរ។
លោកក៏បាននិយាយផងដែរថា ការសិក្សានេះអាចផ្តល់នូវព័ត៌មាន ស្តីពីប្រសិទ្ធភាព សុវត្ថិភាពនិងនិរន្តរភាពនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់ប្រជាជនម៉ាឡេស៊ី។
កាលពីថ្ងៃសៅរ៍ ប្រទេសម៉ាឡេស៊ី បានរាយការណ៍ថាមានករណីកូវីដថ្មី ចំនួន ៧,៤៥២ ករណី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ម៉ាឡេស៊ីយល់ព្រមយកវ៉ាក់វ៉ាក់សាំង AstraZeneca ផលិតនៅថៃហើយ
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ