ព័ត៌មានអន្ដរជាតិ
ចេញដំណើរទស្សនកិច្ចក្រៅប្រទេស ជាផ្លូវការលើកដំបូងភ្លាម Biden ព្រមាន Putin ខ្លាំងៗភ្លែត
ប្រធានាធិបតីអាមេរិកលោក Joe Biden បានចាប់ផ្តើមដំណើរទស្សនកិច្ចក្រៅប្រទេសជាផ្លូវការលើកដំបូងរបស់ខ្លួន ជាមួយនឹងសារព្រមានដ៏ខ្លាំងមួយទៅកាន់ប្រទេសរុស្ស៊ីថា ពួកគេនឹងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចូលរួមក្នុងសកម្មភាពណា ដែលបង្កគ្រោះថ្នាក់។

លោក Biden បានបញ្ជាក់ច្បាស់ៗពីចេតនារបស់លោក ក្នុងការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក បន្ទាប់ពីទំនាក់ទំនងត្រូវល្អក់កករក្រោមរដ្ឋបាលរបស់លោក Trump។
លោកប្រធានាធិបតី Biden បានទៅដល់ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ។ លោកនឹងជួបជាមួយនាយករដ្ឋមន្រ្តី Boris Johnson ដើម្បីសម្រេចលើសេចក្តីប្រកាស “Atlantic Charter” ថ្មី។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅអឺរ៉ុបរយៈពេល៨ថ្ងៃ លោក Biden នឹងជួបជាមួយម្ចាស់ក្សត្រីនៅឯប្រាសាទ Windsor, ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ G7 និងចូលរួមកិច្ចប្រជុំកំពូលណាតូលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតី។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច លោក Biden គ្រោងនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងហ្សឺណែវ។
សេតវិមានបានបង្ហាញថា លោកមានបំណងលើកឡើងអំពីបញ្ហាបន្ទាន់ជាច្រើន ជាមួយសមភាគីរុស្ស៊ីរួមមានដូចជាការគ្រប់គ្រងអាវុធ ការផ្លាស់ប្តូរអាកាសធាតុ ការចូលរួមរបស់យោធារុស្ស៊ីនៅអ៊ុយក្រែន សកម្មភាព Hack របស់រុស្ស៊ីនិងការជាប់ពន្ធនាគាររបស់អ្នកប្រឆាំង Alexei Navalny។

ថ្លែងទៅកាន់កងទ័ពសហរដ្ឋអាមេរិកនិងក្រុមគ្រួសាររបស់ពួកគេនៅឯមូលដ្ឋានអាកាស RAF Mildenhall ក្នុងទីក្រុង Suffolk កាលពីថ្ងៃពុធ, លោក Biden បាននិយាយថា លោកនឹងផ្តល់សារច្បាស់ៗដល់លោក Putin។
លោកនិយាយថា “យើងមិនស្វែងរកជម្លោះជាមួយរុស្ស៊ីទេ។ យើងចង់បានទំនាក់ទំនងមានស្ថិរភាពនិងអាចព្យាករណ៍បាន ប៉ុន្តែខ្ញុំបានដឹងច្បាស់ថា សហរដ្ឋអាមេរិកនឹងឆ្លើយតបតាមរបៀបដ៏រឹងមាំនិងមានអត្ថន័យ ប្រសិនបើរដ្ឋាភិបាលរុស្ស៊ីចូលរួមក្នុងសកម្មភាពដែលបង្កគ្រោះថ្នាក់”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ពេញចិត្តចំពោះ អាមេរិក ដែលចែកចាយវ៉ាក់សាំងកូវីដទៅក្រៅប្រទេសជាលើកដំបូង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន