ព័ត៌មានអន្ដរជាតិ
អ្នកវិទ្យាសាស្រ្តបញ្ជាក់ហេតុផលធំមួយ ដែលជំរុញឲ្យកូវីដរាតត្បាតយ៉ាងឆាប់រហ័ស
ការចេញផ្សាយមួយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ Journal of Internal Medicine នៅសប្ដាហ៍នេះបានឱ្យដឹងថា ការចម្លងវីរុសកូវីដ-១៩ពីបរិយាកាសតាមរយៈការនិយាយតទល់រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺជាដើមចមធំបណ្ដាលឱ្យមានការរីករាលដាលនៃជំងឺរាតត្បាតយ៉ាងឆាប់រហ័ស។

អ្នកស្រាវជ្រាវនិយាយថា ការរីករាលដាលអាចកើតឡើងខ្លាំងមិនមែនតាមរយៈការប៉ះពាល់ផ្ទាល់ ប៉ុន្តែនៅពេលអ្នកដែលឆ្លងមេរោគនិយាយគ្នាជាមួយអ្នកដទៃដោយមិនពាក់ម៉ាស់ឱ្យជិតច្រមុះនិងមាត់ ដែលនោះធ្វើឱ្យវីរុសនឹងចម្លងភ្លាមៗ។ មិនពាក់ម៉ាស ជាឱកាសអនុញ្ញាតឱ្យដំណក់ទឹកនៃមេរោគចូលតាមការដកដង្ហើម បំពង់ក ហើយឆ្លងទៅដល់សួត និងចុងក្រោយបង្កជាជំងឺកូវីដ-១៩។
អ្នកនិពន្ធទិនានុប្បវត្តិវេជ្ជសាស្ត្រដដែល លោក Adriaan Bax និយាយថា “យើងអាចមើលឃើញដំណក់ទឹកតូចៗខ្លះហោះរប៉ាយនៅពេលមនុស្សនិយាយ ប៉ុន្តែនៅមានដំណក់ទឹករាប់ពាន់ទៀតដែលយើងមើលមិនឃើញដោយភ្នែកទទេឡើយ” ។

បន្ទាប់ពីដំណក់ទឹកទាំងនោះចេញពីមាត់ វានឹងអណ្តែតក្នុងបរិយាកាស ហើយរយៈពេលប៉ុន្មាននាទីក្រោយ វាក៏ឆ្លងលឿនដូចជាផ្សែងអ៊ីចឹង។ ដោយហេតុផលនេះហើយបានជាអ្នកនៅជុំវិញអ្នកជំងឺកូវីដប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ខ្លាំង។
វិស្វករជីវវិទ្យាមកពីសាកលវិទ្យាល័យ Harvard លោក David A. Edwards អះអាងថា ការនិយាយ ក្អក និងដំណកដង្ហើម ពិតជាពាក់ព័ន្ធនឹងការឆ្លងជំងឺតាមខ្យល់។ នៅពេលមនុស្សម្នាក់ឆ្លងវីរុស ហើយនិយាយឬក្អក ពួកគេនឹងបញ្ចេញភាគល្អិតតូចៗដែលមានសារធាតុរាវពី ៩៥% ទៅ ៩៩% ។ ក្រោយពេលប៉ះនឹងខ្យល់ អង្គធាតុរាវនៅក្នុងដំណក់ទឹកទាំងនោះក៏ហួតបណ្តាលឱ្យកោសិកាវីរុសបែកខ្ញែកនិងរាលដាលដល់អ្នកដទៃ។
អ្នកស្រាវជ្រាវនិយាយថា សូម្បីតែដំណក់ទឹកដែលមានផ្ទុកបរិមាណវីរុសតិចតួចក៏អាចជំរុញការបញ្ជូនខ្លាំង ជាពិសេសនៅកន្លែងបិទជិតនិងកន្លែងមនុស្សច្រើន។
ដោយសារមូលហេតុនេះ ទើបបានជាអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការ (CDC) ទទូចដល់សាធារណជនឱ្យពាក់ម៉ាសបានខ្ជាប់ខ្ជួន និងរក្សាគម្លាតសង្គមជានិច្ច។ ម៉ាសអាចរារាំងការចម្លងយ៉ាងហោចណាស់ ៥០ភាគរយ ហើយបើសិនអាចនៅឆ្ងាយពីគ្នាបានថែមទៀត អត្រាឆ្លងនឹងធ្លាក់មកទាបបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UPI
ចុចអាន៖ អ្នកជំនាញ៖ រដូវភ្លៀងអាចបង្កើនហានិភ័យចម្លងកូវីដ-១៩កាន់តែខ្លាំង
ចុចអាន៖ ប្រការគួរនិងមិនគួធ្វើ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីជួយពន្លឿនការបណ្ដុះអង់ទីគ័រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


