ព័ត៌មានអន្ដរជាតិ
មិនចេះតិច! ករណីឆ្លងកូវីដថ្មីនៅអង់គ្លេស ៩១ ភាគរយជាវីរុសបំប្លែងខ្លួនឥណ្ឌា “Delta”
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា វីរុសបំប្លែងខ្លួនឥណ្ឌា “Delta” កំពុងវាយលុកខ្លាំងនៅចក្រភពអង់គ្លេស ពោលក្នុងចំណោមករណីឆ្លងថ្មី នៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសនេះរកឃើញវីរុសឥណ្ឌា ៩១ ភាគរយ ។
ថ្លែងទៅកាន់គណៈកម្មាធិការសមាជិកសភាលោក Matt Hancock បានបញ្ជាក់ថា វីរុសបំប្លែងខ្លួនដែលមានដើមកំណើត មកពីប្រទេសឥណ្ឌា ឥលូវនេះគឺជាវីរុសបំប្លែងខ្លួន ដែលលេចធ្លោជាងគេនៅក្នុងប្រទេស ហើយអាចចម្លងច្រើនជាងវីរុសបំប្លែងខ្លួន Kent ដែលមានប្រភពមកពីចក្រភពអង់គ្លេស ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបាននិយាយថា “ការវាយតម្លៃដែលខ្ញុំបានឃើញគឺថា បច្ចុប្បន្នវីរុសបំប្លែងខ្លួន Delta មានចំនួន ៩១ ភាគរយនៃករណីឆ្លងថ្មីចំនួន ៧,៣៩៣ ករណី នៅក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍” ។
ក្រោយការរកឃើញករណីឆ្លងដ៏ច្រើនសន្ធឹកសន្ធាប់នេះ រដ្ឋាភិបាលក៏បានបង្កើតគម្រោងធ្វើតេស្ត និងចាក់វ៉ាក់សាំង នៅភាគខាងជើងនៃប្រទេសអង់គ្លេស ដែលមានការកើនឡើងនៃការឆ្លង។

នៅក្នុងទីក្រុង Bolton ទីក្រុង Manchester និងតំបន់ Midlands នៃទីក្រុង Calderdale ប្រជាជនត្រូវបានជំរុញឲ្យធ្វើតេស្ត និងទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ខណៈប្រជាជនក្នុងតំបន់ ក៏ត្រូវបានណែនាំមិនឲ្យធ្វើដំណើរ ទៅតំបន់ផ្សេងទៀតនៃប្រទេស ក្នុងគោលបំណងបញ្ឈប់ការរាលដាលនេះ ។
ទន្ទឹមនោះ គិតត្រឹមថ្ងៃទី ១០ មិថុនា ប្រជាជនជាង ៤០ លាននាក់ បានទទួលការវ៉ាក់សាំងដូសដំបូង ហើយមនុស្សជាង ២៨ លាននាក់ ទទួលការចាក់ដូសទី ២ ក្នុងចន្លោះរយៈពេល ៣ សប្តាហ៍ ខណៈករណីឆ្លងជំងឺកូវីដ ១៩ នៅអង់គ្លេស ពេលនេះមានជាង ៤.៥ លានករណី និងមានអ្នកស្លាប់ ១២៧,៨៦៧ នាក់ ហើយក៏មានអ្នកជាសះស្បើយជាង ៤.២ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ពលរដ្ឋអង់គ្លេសជាង ៣៧ ម៉ឺននាក់នៅមានអាការធ្វើទុក្ខ ក្រោយព្យាបាលកូវីដមួយឆ្នាំ
ចុចអាន ៖ រយៈពេល ៣ ខែ ទើបនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ទទួលការចាក់វ៉ាក់សាំងដូសទី ២
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៨ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


