ព័ត៌មានអន្ដរជាតិ
មេក្រុមហ៊ុន BioNTech អាចទទួលពានរង្វាន់ណូបែល សម្រាប់ការបង្កើតវ៉ាក់សាំងការពារកូវីដ
មេដឹកនាំបក្សប្រឆាំងទួរគីម្នាក់ នឹងធ្វើគ្រប់បែបយ៉ាងនៅក្នុងសភា ដើម្បីឲ្យសហស្ថាបនិកដើមកំណើតទួរគី របស់ក្រុមហ៊ុនឱសថអាល្លឺម៉ង់ BioNTech ទទួលបាននូវពានរង្វាន់ណូបែល សម្រាប់ការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ។

ថ្លែងទៅកាន់ក្រុមសមាជិកសភារបស់គណបក្ស (IYI) លោកស្រី Meral Aksener បានកត់សម្គាល់ថា លោក Ugur Sahin និងភរិយាលោកស្រី Ozlem Tureci បានបម្រើសេវាកម្មដ៏អស្ចារ្យដល់មនុស្សជាតិ ចំពោះការអភិវឌ្ឍវ៉ាក់សាំង ។
លោកស្រីបាននិយាយថា សូម្បីតែមុនពេលមានរោគរាតត្បាត ពួកគេក៏ត្រូវបានគេគោរពនៅក្នុងរង្វង់អ្នកវិទ្យាសាស្ត្រផងដែរ ដោយសារតែការសិក្សាស្រាវជ្រាវលើជំងឺមហារីក ។

លោកស្រីបាននិយាយថា “ហេតុដូច្នេះហើយ ថ្ងៃនេះក្នុងនាមជាគណបក្ស IYI យើងនឹងទាមទារឲ្យសភាជាតិទួរគី តែងតាំងអ្នកវិទ្យាសាស្ត្រទាំងពីររូបដែលជាមោទនភាពរបស់ទួគី សម្រាប់ពានរង្វាន់ណូបែល ដោយសារការបរិច្ចាគរបស់ពួកគេ ចំពោះមនុស្សជាតិ និងពិភពវិទ្យាសាស្ត្រ” ។
លោកស្រីបានបន្ថែមទៀតថា “លោក Ugur Sahin និងលោកស្រី Ozlem Tureci គឺជាកុមារដែលមិនអាចបំភ្លេចបាន និងស្មោះត្រង់នៃប្រទេសទួរគី ដែលយើងនឹងចងចាំជារៀងរហូតដោយមោទនភាព” ។

ក្រុមហ៊ុនឱសថ BioNTech ដែលត្រូវបានបង្កើតឡើងដោយលោកស្រី Tureci និងលោក Sahin ដែលជាកូនរបស់ជនអន្តោប្រវេសន៍ទួរគី នៅក្នុងប្រទេសអាល្លឺម៉ង់ក្នុងឆ្នាំ ២០០៨ បានគ្រប់គ្រងការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលមានប្រសិទ្ធិភាពដំបូងគេនៅលើពិភពលោក រួមគ្នាជាមួយដៃគូអាមេរិកឈ្មោះ Pfizer ។
គួរបញ្ជាក់ថា ក្រុមហ៊ុន BioNTech មានគោលបំណងផលិតវ៉ាក់សាំងសរុបចំនួន ២ ពាន់លានដូសនៅឆ្នាំនេះ នៅឯកន្លែងផលិតកម្មចំនួន ៦ នៅក្នុងប្រទេសផ្សេងៗគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ក្រុមហ៊ុនល្បីឈ្មោះមួយចេញមុខអះអាងថា វ៉ាក់សាំងរបស់ខ្លួនអាចយកឈ្នះវីរុសបំប្លែងខ្លួនឥណ្ឌា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


