Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ជះលុយជាង ៣ ពាន់លានដុល្លារ អភិវឌ្ឍថ្នាំ ប្រឆាំង កូវីដ

បានផុស

នៅ

សហរដ្ឋអាមេរិក កំពុងចំណាយថវិកាចំនួន ៣.២ ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍថ្នាំប្រឆាំងវីរុស ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ-១៩ និងមេរោគគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចក្លាយទៅជារោគរាតត្បាតជាសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់ប្រទេស បានប្រកាសអំពីការវិនិយោគនេះ កាលពីថ្ងៃព្រហស្បតិ៍នៅឯសន្និសីទសេតវិមាន។

ថ្នាំគ្រាប់ប្រឆាំងកូវីដ ដែលនឹងកាត់បន្ថយរោគសញ្ញាក្រោយពេលឆ្លង កំពុងស្ថិតក្នុងការអភិវឌ្ឍ ហើយអាចសម្រេចបាននៅត្រឹមដំណាច់ឆ្នាំនេះ ដោយរង់ចាំបញ្ចប់ការធ្វើតេស្តគ្លីនិកសិន។ ថវិកានេះ នឹងជួយពន្លឿនការធ្វើតេស្តគ្លីនិកទាំងនោះ និងផ្តល់ការឧបត្ថម្ភបន្ថែមដល់ការស្រាវជ្រាវ ការអភិវឌ្ឍនិងផលិតកម្មផ្នែកឯកជន។

លោក Fauci និយាយថា កម្មវិធីថ្មីនេះ នឹងវិនិយោគលើការពន្លឿនគ្រប់យ៉ាងដែលកំពុងដំណើរការសម្រាប់ប្រឆាំងជំងឺកូវីដ ប៉ុន្តែក៏នឹងធ្វើការដើម្បីបង្កើតការព្យាបាលថ្មីសម្រាប់វីរុសដទៃទៀតផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា “ច្បាស់ណាស់ វ៉ាក់សាំងនៅតែជាអាវុធសំខាន់ ក្នុងឃ្លាំងរបស់យើង”។

គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ, សហរដ្ឋអាមេរិកបានជះលុយជាង ១៩ ពាន់លានដុល្លារ ក្នុងការបង្កើតវ៉ាក់សាំងជាច្រើនប្រភេទយ៉ាងឆាប់រហ័ស។ ប៉ុន្តែមានតិចជាងពាក់កណ្តាលនៃចំនួនទឹកប្រាក់ទាំងនោះ ដែលបានឆ្ពោះទៅរកការបង្កើតការព្យាបាលថ្មី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ AP

ចុចអាន៖ មេក្រុមហ៊ុន BioNTech អាចទទួលពានរង្វាន់ណូបែល សម្រាប់ការបង្កើតវ៉ាក់សាំងការពារកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម