ព័ត៌មានអន្ដរជាតិ
ក្រុងស៊ីដនីសុខសាន្តជិត១ឆ្នាំហើយ ឥឡូវផ្ទុះកូវីដ បំរាមគោចរត្រូវបានដាក់
ស៊ីដនី របស់ប្រទេសអូស្ត្រាលីនឹងដាក់បំរាមគោចរទូទាំងទីក្រុងដោយសារករណីផ្ទុះឆ្លងកូវីដ-១៩ជាចង្កោមយ៉ាងលឿនគួរឲ្យបារម្ភ។
អាជ្ញាធរបានរាយការណ៍ថា នៅថ្ងៃពុធនេះរកឃើញករណីឆ្លងថ្មី១៦នាក់ដែលធ្វើឲ្យករណីឆ្លងជាចង្កោមកើនដល់៣៧នាក់។
ប្រជាជននៅទីក្រុងស៊ីដនីដែលមាន៥.៣លាននាក់ត្រូវពាក់ម៉ាស់នៅក្នុងផ្ទះ និងការធ្វើដំណើរជាច្រើនចេញពីទីក្រុងត្រូវបានហាម។ មន្ត្រីកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីវីរុសបំប្លែងខ្លួន Delta ដែលឆ្លងយ៉ាងអាក្រក់។

ករណីឆ្លងជាចង្កោមជាសញ្ញានៃការកើនឡើងខ្ពស់នៅទីក្រុងស៊ីដនីគិតចាប់តាំងពីខែធ្នូមក។ ស្ទើរពេញមួយឆ្នាំដែលប្រជាជននៅទីក្រុងនេះរីករាយនឹងជីវិតរស់នៅប្រចាំថ្ងៃដោយស្ទើរតែគ្មានបំរាមអ្វីសោះ។
យ៉ាងណា ដោយសារករណីឆ្លងថ្មីកើនឡើងយ៉ាងលឿន អាជ្ញាធរទីក្រុងបាននិយាយថា បំរាមគោចរថ្មីនឹងត្រូវដាក់ចេញ។ អភិបាលរដ្ឋ New South Wales លោក Gladys Berejiklian បាននិយាយថា ៖«សូមបោះបង់ចោលសកម្មភាពមិនចាំបាច់ កុំជួបជុំគ្នាក្នុងសង្គម លើកលែងតែចាំបាច់បំផុត»។
ចាប់ពីថ្ងៃពុធនេះទៅ គ្រួសារត្រូវកំណត់មនុស្សទៅលេងច្រើនបំផុត៥នាក់។ ការរឹតត្បិតក៏នឹងត្រូវដាក់នៅទីតាំងលក់អាហារ កន្លែងហាត់ប្រាណ ទីលានកីឡា និងការជួបជុំផ្សេងៗទៀត។ មនុស្សដែលរស់នៅ ឬធ្វើការតំបន់ឆ្លងកូវីដ រាប់បញ្ចូលទាំងភាគកណ្តាលទីក្រុងស៊ីដនី ត្រូវបានហាមធ្វើដំណើរចេញពីក្រុង។

ប្រធានសុខាភិបាលរដ្ឋ New South Wales លោក Brad Hazzard មានប្រសាសន៍ថា ហានិភ័យនៃវីរុសបានកើនឡើងដល់ចំណុចគ្រោះថ្នាក់ពិតប្រាកដដែលឥឡូវនេះទូទាំងទីក្រុងស៊ីដនី។
ការឆ្លងជាចង្កោមបានផ្ទុះឡើងដំបូងនៅផ្សារទំនើបមួយក្នុងតំបន់ Bondi ដែលស្ថិតនៅឆ្នេរខ្សាច់ដ៏ល្បីល្បាញ និងជាទិសដៅទេសចរណ៍ដ៏ទាក់ទាញភាគខាងកើតទីក្រុង។
នៅពុធនេះ អាជ្ញាធរបានរាយការណ៍ថា ករណីឆ្លងក៏បានរកឃើញនៅផ្នែកមួយនៃទីក្រុងស៊ីដនីដែលមានចម្ងាយប្រមាណ៦៥គីឡូម៉ែត្រពីកន្លែងឆ្លងនៅក្នុងទីក្រុង។
ការឆ្លងក៏បានក្លាយជាកង្វល់នៅរដ្ឋ New Zealand ដែរ បន្ទាប់ពីអ្នកឆ្លងម្នាក់បានធ្វើដំណើរពីទីក្រុងស៊ីដនីទៅកាន់តំបន់ Wellington។

មានការរំពឹងទុកជាសាធារណៈថា ទីក្រុងស៊ីដនីប្រហែលជាត្រូវដាក់បំរាមពេញបន្ទុក ប្រសិនបើចំនួនឆ្លងនៅតែកើនឡើង។
រហូតដល់ពេលនេះ កូវីដ-១៩នៅប្រទេសអូស្ត្រាលីត្រូវបានចាត់ទុកធូរស្រាលជាងប្រទេសអភិវឌ្ឍផ្សេងៗ ខណៈករណីឆ្លងសរុបមានចំនួន៣០៣៦០នាក់ និងមរណភាព៩១០នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


