ព័ត៌មានអន្ដរជាតិ
អ្នកជំនាញ WHO នឹងទៅជួយវៀតណាមផលិតវ៉ាក់សាំងកូវីដ
កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក (WHO) និយាយថា ខ្លួននឹងបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅប្រទេសវៀតណាមដើម្បីជួយជ្រោមជ្រែងក្នុងការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការកូវីដ-១៩។
ក្រោយពេលជួបពិភាក្សាគ្នាតាមទូរសព្ទជាមួយ Tedros Adhanom Ghebreyesus អគ្គលេខាធិការ WHO លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានសាទរចំពោះការសម្រេចចិត្តនេះ។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា វៀតណាមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់កិច្ចសហប្រតិបត្តិការឱសថសកល និងកោតសរសើរចំពោះតួនាទីរបស់ WHO នៅក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីប្រយុទ្ធនឹងការរាតត្បាតរបស់កូវីដ-១៩ ខណៈកំពុងជំរុញឲ្យបណ្តាប្រទេសទទួលបានវ៉ាក់សាំងស្មើភាពគ្នា។
លោកបន្តថា នៅពេលវិបត្តិកូវីដបន្តវាយលុកតំបន់ជាច្រើន ជាពិសេសការរកឃើញវីរុសបំប្លែងខ្លួនថ្មី លោក Chinh បានស្នើដល់អង្គការសុខភាពពិភពលោកផ្តល់ការគាំទ្រ និងអាទិភាពដល់ប្រទេសវៀតណាមឲ្យទទួលបានវ៉ាក់សាំងបង្ការកូវីដ-១៩តាមរយៈគម្រោងសកល Covax។ វៀតណាមបានអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ខ្លួនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា។

លោក Chinh ក៏ស្នើដល់ WHO ឲ្យគាំទ្រ និងជួយដល់វៀតណាមឲ្យក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។ លោកបន្ថែមថា អាជីវកម្មវៀតណាម និងកម្លាំងពេទ្យមានសមត្ថភាពក្នុងការផលិតវ៉ាក់សាំងកូវីដតាមស្តង់ដារអន្តរជាតិ។
ជាការឆ្លើយតប លោកអគ្គលេខាធិការ Tedros មានប្រសាសន៍ថា WHO ទទួលយកការស្នើសុំរបស់វៀតណាមដើម្បីផ្តល់អាទិភាពសម្រាប់ការទទួលបានវ៉ាក់សាំង និងការក្លាយជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងមួយប្រចាំតំបន់។
លោក Tedros បានឲ្យដឹងថា កង្វះវ៉ាក់សាំងជាសកលកំពុងកើនមានប៉ះពាល់ដល់ការផ្គត់ផ្គង់របស់គម្រោង Covax ដល់បណ្តាប្រទេសជាច្រើនមានទាំងវៀតណាមផង។ លោកអរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានប្តេជ្ញាផ្តល់ប្រាក់៥០ម៉ឺនដុល្លារអាមេរិកដល់គម្រោង Covax៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ e.vnexpress

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន