ព័ត៌មានអន្ដរជាតិ
លោក បៃដិន បញ្ជាឲ្យបើកការវាយប្រហារអាកាស នៅព្រំដែនអ៊ីរ៉ាក់ – ស៊ីរី
លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាឲ្យកងកម្លាំងយោធា បើកការវាយប្រហារអាកាសទៅលើទីតាំងដែលប្រើប្រាស់ដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងតំបន់ព្រំដែនអ៊ីរ៉ាក់ – ស៊ីរីកាលពីល្ងាចថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ ក្រសួងការពារជាតិអាមេរិក។
អ្នកនាំពាក្យក្រសួងការពារជាតិលោក John Kirby បាននិយាយក្នុងសេចក្តីប្រកាសព័ត៌មានថា “គោលដៅ ត្រូវបានជ្រើសរើសពីព្រោះ ទីតាំងទាំងនេះ ត្រូវបានប្រើប្រាស់ដោយកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលបានចូលរួមនៅក្នុងការវាយប្រហារដោយយានគ្មានមនុស្សបើក (UAV) ប្រឆាំងនឹងបុគ្គលិកអាមេរិក និងទីតាំងនានានៅក្នុងប្រទេសអ៊ីរ៉ាក់។ ជាពិសេស សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារគោលដៅប្រតិបត្តិការនិងឃ្លាំងផ្ទុកអាវុធ នៅទីតាំងចំនួនពីរក្នុងប្រទេសស៊ីរីនិងទីតាំងមួយនៅអ៊ីរ៉ាក់”។
លោក Kirby បន្តថា “ដូចដែលបានបង្ហាញតាមរយៈការវាយប្រហារនៅល្ងាចនេះ លោកប្រធានាធិបតី បៃដិន បានបង្ហាញយ៉ាងច្បាស់ថា លោកនឹងធ្វើសកម្មភាពដើម្បីការពារបុគ្គលិកអាមេរិក។ ដោយសារតែការវាយប្រហារជាបន្តបន្ទាប់ដោយក្រុមគាំទ្រអ៊ីរ៉ង់ ផ្តោតលើផលប្រយោជន៍សហរដ្ឋអាមេរិកនៅអ៊ីរ៉ាក់, លោកប្រធានាធិបតីបានបញ្ជាឲ្យមានសកម្មភាពយោធាបន្ថែមទៀត ដើម្បីរំខាននិងរារាំងការវាយប្រហារបែបនេះ”។
សកម្មភាពរបស់យោធាអាមេរិកដែលគេដឹងដំបូងបង្អស់ ក្រោមការដឹកនាំរបស់លោកបៃដិន បានកើតឡើងកាលពីខែកុម្ភៈ នៅពេលខ្លួនបើកការវាយប្រហារទីតាំងមួយ នៅក្នុងប្រទេសស៊ីរីដែលត្រូវបានប្រើដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ចំនួនពីរ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររ៉ុកកែតទៅលើកងកម្លាំងអាមេរិកនៅក្នុងតំបន់។
ការវាយប្រហារទាំងនោះ បានបង្កឲ្យមានក្តីព្រួយបារម្ភក្នុងចំណោមសមាជិកសភា ដែលបាននិយាយថា លោក បៃដិន មិនបានស្នើសុំការអនុញ្ញាតពីសភានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាននិយាយថា ការវាយប្រហារត្រូវបានគាំទ្រដោយមាត្រា ២ នៃរដ្ឋធម្មនុញ្ញក៏ដូចជាធម្មនុញ្ញអង្គការសហប្រជាជាតិដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ លោក Biden ព្រមានអ៊ីរ៉ង់ប្រយ័ត្នប្រយែងខ្លួន ក្រោយការវាយប្រហារលើកងកម្លាំងនៅស៊ីរី
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


