ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អូស្រ្តាលី ១០ លាននាក់រស់នៅក្រោមការបិទខ្ទប់ ខណៈវីរុសបំប្លែងខ្លួនឥណ្ឌាកំពុងអុកឡុកខ្លាំង
ប្រជាជនអូស្រ្តាលីជាង ១០ លាននាក់ត្រូវបានគេបញ្ជាឲ្យរស់នៅក្រោមការបិទខ្ទប់ ខណៈដែលករណីឆ្លងជំងឺកូវីដ ១៩ កំពុងរាលដាលពាសពេញប្រទេស ហើយទីក្រុង Brisbane នៅថ្ងៃអង្គារនេះ បានក្លាយជាទីក្រុងធំទី ៤ ដែលចេញបទបញ្ជាស្នាក់នៅផ្ទះ ។
ការបិទខ្ទប់រយៈពេល ៣ ថ្ងៃសម្រាប់ទីក្រុង Brisbane ដែលចាប់ផ្តើមនៅល្ងាចថ្ងៃអង្គារនេះ កើតឡើងលើវិធានការស្រដៀងគ្នាដែលបានដាក់នៅក្នុងទីក្រុង Sydney ទីក្រុង Perth និងទីក្រុង Darwin នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។
ទន្ទឹមនោះ ការប្រកាសនេះ ធ្វើឡើងក្នុងអំឡុងពេលវិស្សមកាលសាលារៀន សម្រាប់ផ្នែកធំៗនៃប្រទេស ហើយក៏ត្រូវបានគេរំពឹងថា នឹងបង្កឲ្យមានការលុបចោល ការធ្វើដំណើរជាមួយរដ្ឋដែលគ្មានផលប៉ះពាល់ ក៏ដូចជាព្រមានប្រជាជន មិនឲ្យទៅទស្សនាតំបន់ដែលរងផលប៉ះពាល់ផងដែរ ។
បន្ថែមពីនេះ នៅគ្រប់តំបន់ដែលបិទខ្ទប់ ជាទូទៅមនុស្សត្រូវស្នាក់នៅក្នុងផ្ទះ លើកលែងតែការងារចាំបាច់ ការធ្វើលំហាត់ប្រាណ ទិញគ្រឿងទេស ឬសម្រាប់ហេតុផលវេជ្ជសាស្រ្តជាដើម ។
បច្ចុប្បន្ន ប្រទេសអូស្ត្រាលីកំពុងតែប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ខណៈប្រជាពលរដ្ឋក៏មានការខឹងសម្បារផងដែរ ពាក់ព័ន្ធនឹងល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ ដោយរហូតមកដល់ពេលនេះ ប្រជាជនពេញវ័យតិចជាង ៥ ភាគរយប៉ុណ្ណោះ បានទទួលការចាក់វ៉ាក់សាំងពេញ ២ ដូស ។
ពាក់ព័ន្ធនឹងសម្ពាធបែបនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Scott Morrison បានប្រកាសថា ការពាក់ម៉ាស និងការចាក់វ៉ាក់សាំងនឹងក្លាយជាកាតព្វកិច្ចចាំបាច់ សម្រាប់មនុស្សចាស់ និងបុគ្គលិកនៅសណ្ឋាគារដាក់អ្នកធ្វើចត្តាឡីស័ក ខណៈវ៉ាក់សាំង AstraZeneca អាចត្រូវបានចាក់សម្រាប់មនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺកូវីដ ១៩ សរុបជាង ៣០,០០០ ករណី និងមានអ្នកស្លាប់ ៩១០ នាក់ នៅក្នុងចំនួនប្រជាជនប្រមាណ ២៥ លាននាក់ ចាប់តាំងពីរោគរាតត្បាតនេះបានចាប់ផ្តើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Japan Today
ចុចអាន ៖ ក្រុងស៊ីដនីសុខសាន្តជិត ១ ឆ្នាំហើយ ឥឡូវផ្ទុះកូវីដ បំរាមគោចរត្រូវបានដាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


