Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះត្រូពិក Iota សម្លាប់មនុស្ស១៤នាក់នៅប្រទេស ហុងឌូរ៉ាស់

បានផុស

នៅ

គណៈកម្មាធិការទប់ទល់គ្រោះអាសន្នអចិន្រ្តៃយ៍ (Copeco) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះត្រូពិក Iota បានបណ្តាលឲ្យមនុស្សយ៉ាងតិច១៤នាក់ស្លាប់និងម្នាក់បាត់ខ្លួនបន្ទាប់ពីវាយប្រហារប្រទេសហុងឌូរ៉ាស់ជាមួយភ្លៀងធ្លាក់ខ្លាំង។

ប្រជាជនប្រមាណ៩៦,៦៨៤នាក់ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពនិង៧៣,៣០១នាក់បានស្នាក់នៅទីជម្រកចំនួន៨២២កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ Iota បានចាកចេញពីប្រទេសហុងឌូរ៉ាស់កាលពីព្រឹកថ្ងៃពុធខណៈព្យុះត្រូពិកមួយនេះឆ្ពោះដំណើរទៅកាន់ប្រទេសអែលសាល់វ៉ាឌ័រដែលជាកន្លែងចុងក្រោយរបស់វា។

ទាក់ទងទៅនឹងការខូចខាត Copeco បាននិយាយថា ស្ពានចំនួន៦ត្រូវខូចខាតនិង៣ត្រូវបានបំផ្លាញទាំងស្រុងរីឯផ្ទះចំនួន៨,១១១ខ្នងបានរងផលប៉ះពាល់, ១៥៣ខ្នងរងការខូចខាតនិង២៧ខ្នងត្រូវបំផ្លាញទាំងស្រុង។

តំបន់ជ្រលងភ្នំ Sula ភាគខាងជើងប្រទេសគឺជាកន្លែងរងការវាយប្រហារខ្លាំងជាងគេបំផុតដោយអាកាសយានដ្ឋាន Ramon Villeda Morales ក្នុងទីក្រុង San Pedro Sula ត្រូវទឹកជន់លិច។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលបាននិយាយថា វាអាចចំណាយពេលរហូតដល់ថ្ងៃទី១៥ខែធ្នូឯណោះដើម្បីបើកព្រលានយន្តហោះនេះឡើងវិញ។

ប្រធានាធិបតីហុងឌូរ៉ាស់លោក Juan Orlando Hernandez បានអំពាវនាវដល់សហគមន៍អន្តរជាតិនិងអង្គការនានាឲ្យជួយឧបត្ថម្ភដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម