ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីក៏កាន់តែធ្ងន់ ឥឡូវរឹតត្បិតមែនទែននៅកូឡាឡាំពួរ និង Selangor
រដ្ឋាភិបាលម៉ាឡេស៊ីនឹងបង្កើនវិធានការទប់ស្កាត់កូវីដ-១៩នៅក្នុងផ្នែកជាច្រើននៅទីក្រុងកូឡាឡាំពួរ និង Selangor រយៈពេល១៤ថ្ងៃនឹងមានប្រសិទ្ធភាពចាប់ពីថ្ងៃទី៣ ដល់ទី១៦ ខែកក្កដា។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីជាន់ខ្ពស់លោក Ismail Sabri Yaakob កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែកក្កដា។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីបាននិយាយថា ការដាក់បំរាមរឹតត្បិតមានន័យថា ប្រជាជនដែលរស់នៅតំបន់ទាំងនោះមិនអាចចាកចេញពីផ្ទះបានឡើយចាប់ពីម៉ោង៨យប់ និងមានមនុស្សតែម្នាក់ប៉ុណ្ណោះក្នុងមួយគ្រួសារអនុញ្ញាតឲ្យចេញក្រៅធ្វើកិច្ចការចាំបាច់។

លោក Ismail Sabri បាននិយាយថា មានតែអ្នកស្រុកដែលធ្វើការងារក្នុងសេវាកម្មចាំបាច់ ឬផ្នែកនៃភារកិច្ចរដ្ឋាភិបាលផ្លូវការដែលមានឯកសារត្រឹមត្រូវទើបអនុញ្ញាតឲ្យធ្វើដំណើរទៅធ្វើការ។
រោងចក្រផលិតអាហារ និងសម្ភារៈប្រើប្រាស់សំខាន់ប្រចាំថ្ងៃដូចជាអង្ករ នាំប័ង ស្ករ ប្រេង ទឹកដោះគោ និងឱសថត្រូវបានអនុញ្ញាតដំណើរការ ប៉ុន្តែភោជនីយដ្ឋាន កន្លែងលក់អាហារ ហាង និងអាជីវករលក់ដូរតាមផ្លូវអនុញ្ញាតបើកពីម៉ោង៨ព្រឹកដល់ម៉ោង៨យប់ប៉ុណ្ណោះ។
យោងតាមលោករដ្ឋមន្ត្រី Ismail Sabri ថា តំបន់ដែលត្រូវបានដាក់បំរាមថ្មីនេះទាំងអស់កំពុងមានការរាលដាលឆ្លងកូវីដ-១៩យ៉ាងសកម្ម។
លោកនិយាយថា ៖«ទីក្រុង Selangor មានសេចក្តីរាយការណ៍ពីការឆ្លងប្រចាំថ្ងៃខ្ពស់ចន្លោះពី១៨០០ ទៅ ១៩០០នាក់។ ចំណែកនៅទីក្រុងកីឡាឡាំពួរ ករណីឆ្លងថ្មីប្រចាំថ្ងៃជាមធ្យមចន្លោះពី៦០០ទៅ១០០០នាក់»។
លោក Ismail Sabri បន្ថែមថា ស្ថានភាពកំពុងគួរឲ្យព្រួយបារម្ភ បើគិតជាដង់ស៊ីតេប្រជាជននៅតំបន់ទាំងនោះ ហើយការឆ្លងរាលដាលយ៉ាងលឿនដោយវីរុសបំប្លែងខ្លួន Alpha, Beta និង Delta។

ក្រសួងសុខាភិបាលម៉ាឡេស៊ីនឹងរៀបចំការធ្វើតេស្តទ្រង់ទ្រាយធំសម្រាប់ពលរដ្ឋទាំងអស់ដែលរស់នៅតំបន់រងផលប៉ះពាល់ ហើយកម្មវិធីចាក់វ៉ាក់សាំងនឹងត្រូវពន្លឿន។
កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin មានប្រសាសន៍ថា ម៉ាឡេស៊ីនឹងពង្រីកបំរាមទូទាំងប្រទេសកម្រិត១រហូតដល់ករណីឆ្លងប្រចាំធ្លាក់ចុះក្រោម៤០០០នាក់។
ចំនួនឆ្លងថ្មីប្រចាំថ្ងៃរបស់ម៉ាឡេស៊ីលើស៥០០០នាក់រយៈពេល៤ថ្ងៃចុងក្រោយនេះដែលទីក្រុង Selangor និងកូឡាឡាំពូរឆ្លងខ្ពស់ជាងគេគឺមួយភាគបីនៃចំនួនឆ្លងសរុបទូទាំងប្រទេស៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


