ព័ត៌មានអន្ដរជាតិ
ប្រជាជនចង់ចាក់វ៉ាក់សាំង Sinovac ច្រើនពេក ពេលនេះសិង្ហបុរី គ្រោងនាំចូលបន្ថែម
យោងតាមអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល សិង្ហបុរី (HSA) បានឲ្យដឹងថា ស្ថាប័នសុខាភិបាលឯកជនចំនួន៤ បានដាក់ពាក្យសុំនាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅក្រោមកម្មវិធី ផ្លូវចូលពិសេស (SAR)។

ពួកគេមិនមែនជាផ្នែកមួយ នៃស្ថាប័នសុខាភិបាលឯកជនទាំង២៤ ដែលត្រូវបានជ្រើសរើសពីដំបូង ដើម្បីទទួលយកវ៉ាក់សាំង Sinovac ចំនួន ២០ ម៉ឺនដូស ពីស្តុករបស់រដ្ឋាភិបាលនោះទេ។
HSA និយាយថា ខ្លួនមិនអាចផ្តល់ព័ត៌មានអំពីស្ថាប័នដែលបានដាក់ពាក្យឡើយ ដោយសារតែហេតុផលរក្សាការសម្ងាត់។

តាមរយៈ SAR, វិស័យថែទាំសុខភាពឯកជន អាចនាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩បាន ដរាបណាវ៉ាក់សាំងទាំងនោះ ត្រូវបានយល់ព្រមដោយអង្គការសុខភាពពិភពលោក។
គ្រោងការណ៍នេះ ផ្តល់នូវវ៉ាក់សាំងផ្សេង សម្រាប់អ្នកណាដែលមិនអាចឬមិនចង់ចាក់វ៉ាក់សាំងកូវីដចំនួនពីរប្រភេទគឺ Pfizer-BioNTech និង Moderna។ បច្ចុប្បន្នវ៉ាក់សាំងប្រើច្ចេកវិទ្យា mRNA ទាំង២ប្រភេទនេះ ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅក្នុងប្រទេស សិង្ហបុរី។

កាលពីសប្តាហ៍មុន ស្ថាប័នថែទាំសុខភាពឯកជន បាននិយាយថា ពួកគេកំពុងពិចារណាក្នុងការនាំយកវ៉ាក់សាំងបន្ថែមទៀត ដោយក្នុងនោះរួមមានទាំងវ៉ាក់សាំង Sinovac និង Sinopharm របស់ចិនផងដែរ បន្ទាប់ពីការកើនឡើងនៃតម្រូវការវ៉ាក់សាំងមិនប្រើប្រើច្ចេកវិទ្យា mRNA។
គ្លីនិកមួយបាននិយាយថា មនុស្សជាង ៤,០០០ នាក់ បានចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងរួចទៅហើយ ហើយការកក់នឹងបន្តរហូតដល់បំណាច់ខែកញ្ញា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វ៉ាក់សាំងអាមេរិក Novavax ព្រមព្រៀងផ្គត់ផ្គង់ទៅគម្រោង COVAX ខណៈកោះមួយនេះត្រៀមទទួលមុនគេ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


