ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងអាមេរិក Novavax ព្រមព្រៀងផ្គត់ផ្គង់ទៅគម្រោង COVAX ខណៈកោះមួយនេះត្រៀមទទួលមុនគេ
កោះតៃវ៉ាន់ បានជ្រើសរើសយកវ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់អាមេរិក Novavax តាមរយៈគម្រោងចែកចាយសកល COVAX សម្រាប់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាប ដែលនឹងបន្ថែមវ៉ាក់សាំង សម្រាប់យុទ្ធនាការចាក់ថ្នាំបង្ការរបស់កោះនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលរបស់ក្រុមហ៊ុន Novavax បានឲ្យដឹងថា ក្រុមហ៊ុនបានយល់ព្រមកិច្ចព្រមព្រៀងរួចរាល់ហើយ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង NVX-CoV2373 ទៅគម្រោង COVAX ។
ទន្ទឹមនោះ រដ្ឋមន្រ្តីសុខាភិបាលតៃវ៉ាន់បាននិយាយនៅសប្តាហ៍នេះថា រដ្ឋាភិបាលបានពិភាក្សាជាមួយក្រុមហ៊ុនវ៉ាក់សាំង Novavax រួចរាល់ហើយ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិត ទាក់ទងនឹងចំនួនវ៉ាក់សាំង ឬពេលវេលាជាក់លាក់ក៏ដោយ ។
បច្ចុប្បន្ន កោះតៃវ៉ាន់ កំពុងញាប់ដៃញាប់ជើងពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង បន្ទាប់ពីកង្វះការផ្គត់ផ្គង់វ៉ាក់សាំងជាសកល ពោលពេលនេះមានតែ ៨ ភាគរយប៉ុណ្ណោះនៃប្រជាជន ២៣.៥ លាននាក់ ទទួលការចាក់វ៉ាក់សាំងយ៉ាងតិច ១ ដូសក្នុងការចាក់ពេញ ២ ដូស ខណៈកោះនេះក៏កំពុងផ្ទុះឆ្លងជាចង្កោមក្នុងសហគមន៍ ។
ចំណែកក្រុមហ៊ុនវ៉ាក់សាំង Novavax បាននិយាយកាលពីខែមុនថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួនមានប្រសិទ្ធិភាពជាង ៩០ ភាគរយ ក្នុងនោះរាប់បញ្ចូលទាំងវីរុសកូវីដបំប្លែងខ្លួនថ្មីច្រើនប្រភេទផ្សេងទៀត នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយនៅសហរដ្ឋអាមេរិក ។
ក្រុមហ៊ុនបាននិយាយថា ការសិក្សារបស់អ្នកស្ម័គ្រចិត្តជិត ៣០,០០០ នាក់នៅសហរដ្ឋអាមេរិក និងម៉ិកស៊ិក កំពុងជំរុញវ៉ាក់សាំង Novavax ឲ្យរៀបចំឯកសារសម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀតនៅក្នុងត្រីមាសទី ៣ នៃឆ្នាំ ២០២១ នេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ប្រទេសមួយក្នុងតំបន់អាស៊ីត្រៀមផលិតវ៉ាក់សាំងកូវីដ Novavax នៅដើមខែមិថុនា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?