ព័ត៌មានអន្ដរជាតិ
វីដេអូ! បើកទ្វារមិនទាន់ ប្រជាជនឥណ្ឌា រត់ជាន់គ្នា សម្រុកចូលមណ្ឌលចាក់វ៉ាក់សាំងកូវីដ
នៅឯមណ្ឌលចាក់វ៉ាក់សាំងមួយក្នុងស្រុក Chhindwara នៃរដ្ឋ Madhya Pradesh, ចំនួនអ្នកចេញទៅចាក់វ៉ាក់សាំងកាលពីថ្ងៃព្រហស្បតិ៍ មានច្រើនលើសលុប ដែលនាំឲ្យមានស្ថានភាពវឹកវរ ដល់ថ្នាក់អ្នកខ្លះរត់ជាន់គ្នាទៀតផង។

នៅពេលមណ្ឌលនេះបើកទ្វារសម្រាប់ចាក់វ៉ាក់សាំនៅទីប្រជុំជន Sausar, មនុស្សគ្រប់វ័យជាច្រើននាក់ត្រូវបានគេឃើញ សម្រុកចូល ដោយមិនគោរពវិធនាការគម្លាតសង្គមទាល់តែសោះ។

មនុស្សត្រូវបានគេឃើញ ជាន់និងដួលលើគ្នា។ ស្ត្រីវ័យចំណាស់ជាច្រើននាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេមើលឃើញ ដួលទៅនឹងដី។
ក្រោយមក ប៉ូលិសត្រូវបានគេទូរស័ព្ទហៅ ឲ្យមកគ្រប់គ្រងស្ថានការណ៍នេះ។

រដ្ឋ Madhya Pradesh ត្រូវបានគេរិះគន់អំពីល្បឿននៃយុទ្ធនាការចាក់វ៉ាក់សាំងដ៏យឺតយ៉ាវរបស់ខ្លួន ប៉ុន្តែរដ្ឋនេះបានកែលម្អវិញ បន្ទាប់ពីដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងថ្មី កាលពីសប្តាហ៍មុន៕
វីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ គ្រោះទៀតហើយ ឥណ្ឌា កំពុងជួបរលកកម្ដៅខ្លាំងបំផុតមិនធ្លាប់មាន សីតុណ្ហភាពឡើងលើស ៤០ អង្សាសេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


