Connect with us

ព័ត៌មានអន្ដរជាតិ

គ្រោះទៀតហើយ ឥណ្ឌា កំពុងជួបរលកកម្ដៅខ្លាំងបំផុតមិនធ្លាប់មាន សីតុណ្ហភាពឡើងលើស ៤០ អង្សាសេ

បានផុស

នៅ

មនុស្សរាប់លាននាក់នៅក្នុងប្រទេសឥណ្ឌា កំពុងទទួលរងនូវរលកកម្ដៅដ៏ខ្លាំងក្លា ហើយបានធ្វើឲ្យសីតុណ្ហភាពនៅរដ្ឋធានីញូវដែលី ឡើងដល់កម្ពស់ខ្ពស់បំផុតក្នុងរយៈពេល ៩ ឆ្នាំ ខណៈភ្លៀងមូសុងហាក់មកខុសរដូវ ។

សីតុណ្ហភាពពេលថ្ងៃគឺលើសពី ៤០ អង្សាសេសម្រាប់ថ្ងៃទី ៤ ជាប់ៗគ្នាកាលពីថ្ងៃសុក្រនៅទូទាំងរដ្ឋ Rajasthan រដ្ឋ Haryana និងរដ្ឋធានីញូវដែលី ។

ទន្ទឹមនោះផ្នែកធំៗនៃរដ្ឋ Punjab រដ្ឋ Uttar Pradesh និងរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា ក៏ត្រូវបានរងការវាយប្រហារពីរលកកម្ដៅនេះផងដែរ ។

រដ្ឋធានីញូវដេលីមានសីតុណ្ហភាព ៤៣.១ អង្សាសេកាលពីថ្ងៃព្រហស្បតិ៍ ជាថ្ងៃដែលក្ដៅបំផុតនៅក្នុងទីក្រុងសម្រាប់ខែកក្កដា ហើយកាលពីថ្ងៃសុក្រ សីតុណ្ហភាពបានឡើងដល់ ៤១ អង្សាសេនៅក្នុងទីក្រុងដែលមានប្រជាជន ២០ លានមួយនេះ ខណៈកម្ដៅក្ដៅបំផុតឡើងដល់ ៤៣.៥ អង្សាសេ កាលពីឆ្នាំ ២០១២ ។

បច្ចុប្បន្ន សីតុណ្ហភាពនៅតែមានលើសពី ៧ អង្សាសេ ពោលលើសពីធម្មតាសម្រាប់ឆ្នាំនេះ ដែលជំរុញឲ្យការិយាល័យអាកាសធាតុឥណ្ឌា ចាត់ថ្នាក់វាថាជា “រលកកម្ដៅក្ដៅខ្លាំងបំផុត” ។

បន្ថែមពីនេះ នាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា កម្ដៅនឹងនៅតែខ្ពស់ជាង ៤០ អង្សាសេសម្រាប់សប្តាហ៍ខាងមុខនេះ ដោយសារតែការមកដល់នៃខ្យល់មូសុងនិរតី និងខ្យល់ក្តៅដែលគេស្គាល់ថា ជាខ្យល់ដែលបក់ពីរដ្ឋវាលខ្សាច់ Rajasthan និងប្រទេសប៉ាគីស្ថាន ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១០ មករលកកម្តៅបានសម្លាប់មនុស្សជាង ៦,៥០០ នាក់នៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតទី ២ នៅលើពិភពលោកមួយនេះ ហើយអ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យពួកគេកាន់តែយ៉ាប់យ៉ឺន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ឥណ្ឌា បញ្ចេញក្រុមអ្នកជំនាញទៅជួយរដ្ឋនានាដែលកើនឡើងករណីឆ្លងកូវីដខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៤០ នាទីutes មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ២ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម