ព័ត៌មានអន្ដរជាតិ
គ្រួសាររងគ្រោះកូវីដនៅអ៉ីតាលីប្តឹងរដ្ឋាភិបាលទារសំណងសរុប១២២លានដុល្លារ
ពាក្យបណ្តឹងរបស់ជនរងគ្រោះដោយកូវីដ-១៩ជាង៥០០គ្រួសារបានទារសំណងជាប្រាក់សរុបប្រមាណ១២២លានដុល្លារអាមេរិកពីរដ្ឋាភិបាលអ៉ីតាលីបានទៅដល់ដៃតុលាការហើយ ខណៈវាបានក្លាយជាសវនាការលើកទី១ក្នុងប្រទេសដែលផ្ទុះកូវីដខ្លាំងនៅអឺរ៉ុប។
ក្រុមមេធាវីតំណាងឲ្យគ្រួសាររងគ្រោះបានដាក់ពាក្យបណ្តឹងរួមគ្នាដែលមានជាង២០០០ទំព័រកាលពីថ្ងៃព្រហស្បតិ៍ដោយមានភ្ជាប់សក្ខីកម្មរាប់រយ និងភស្តុតាងនៃការធ្វេសប្រហែសរបស់អាជ្ញាធរអ៉ីតាលីដែលត្រូវបានចោទប្រកាន់ពីការបង្កឲ្យមានមនុស្សរាប់ពាន់នាក់បានស្លាប់។

លោក Consuelo Locati តំណាងផ្លូវច្បាប់របស់ក្រុមគ្រួសាររងគ្រោះបាននិយាយថា ៖«អ៉ីតាលីចេញវិធានការទប់ស្កាត់កូវីដ-១៩យឹត។ នៅពេលពួកគេដាក់ចេញ វិធានការទាំងនោះមិនគ្រប់គ្រាន់ទៅហើយ»។
នៅពេលគ្រាអាសន្នសុខភាពបានវាយលុកខ្លាំង អ៉ីតាលីបានដាក់ចេញវិធានការហួសសម័យ និងមិនគ្រប់គ្រាន់ដែលមិនបានបញ្ជាក់ពីសេណារីយ៉ូ និងការសន្មត់ផែនការ។ អាជ្ញាធរអ៉ីតាលីត្រូវបានចោទប្រកាន់ពីបរាជ័យក្នុងការធ្វើបច្ចុប្បន្នភាពវិធានការនៅពេលអង្គការសុខភាពពិភពលោក និងមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអឺរ៉ុបបានចេញសេចក្តីណែនាំថ្មី។
យោងតាមរបាយការណ៍ដែលចងក្រងមាន៦៥ទំព័រដោយឧត្តមសេនីយ៍យោធាចូលនិវត្តន៍ លោក Pier Paolo Lunelli បានបង្ហាញថា មនុស្សរាប់ពាន់នាក់បានស្លាប់ដោយសារតែកង្វះវិធានការទប់ស្កាត់កូវីដ-១៩។
លោក Locati បាននិយាយថា ៖«ផែនការ និងយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ត្រូវបានដាក់ចេញដើម្បីបញ្ឈប់ការរាលដាលឆ្លងកូវីដ-១៩គឺមិនគិតគូពីកង្វះរចនាសម្ព័ន្ធរបស់មន្ទីរពេទ្យ និងប្រព័ន្ធសុខាភិបាលអ៉ីតាលីឡើយ»។
លោកបន្តថា ៖«បណ្តឹងរដ្ឋប្បវេណីនេះចោទជាបញ្ហាចំពោះការទទួលខុសត្រូវរបស់អ្នកនយោបាយ និងស្ថាប័ន ព្រមទាំងស្នើឲ្យពួកគេទទួលខុសត្រូវចំពោះប្រជាពលរដ្ឋដែលត្រូវការពារ និងសិទ្ធិរបស់ពួកគេត្រូវបានរំលោភបំពាន ដែលទាំងពីរនេះជាសិទ្ធិសុខភាព និងសិទ្ធិរសរានមានជីវិត»។
តាមសេចក្តីប្រកាសព័ត៌មានបានបង្ហាញថា ការទារសំណងជាមធ្យមគឺម្នាក់ៗទទួល ៣០៦ ៦៣០ ដុល្លារអាមេរិកដែលសរុបប្រមាណ១២២លានដុល្លារអាមេរិក។
អ៉ីតាលីជាប្រទេសនៅលោកខាងលិចទី១ដែលរងការវាយប្រហារដោយកូវីដ-១៩ខ្លាំងដែលមនុស្សជិត៧០ ០០០នាក់បានសម្លាប់ចាប់តាំពីផ្ទុះកាលពីខែកុម្ភៈ ដែលជាតួលេខស្លាប់ខ្ពស់ជាងគេបំផុតនៅអឺរ៉ុប និងឈរលេខ៥ក្នុងពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


