Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ស្រពេចស្រពិលគម្រោង​បើក​ទេសចរណ៍ឡើងវិញ

បានផុស

នៅ

ផែនការ​បើក​ទេសចរណ៍​ឡើង​វិញរបស់​ប្រទេស​​ថៃ​​ដើ​ម្បី​​ទទួល​ភ្ញៀវ​បរទេស​​​ក្នុង​រយៈ​ពេល​១០០​ថ្ងៃ​បាន​ជួប​កង្វល់​ដោយ​សារ​កូវីដ-១៩​មិន​ថម​ថយ​សោះ។

នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃ បានប្រកាសមានអ្នកស្លាប់ថ្មី​ដោយ​សារ​កូវីដ​-១៩​ចំនួន ​៧២នាក់ និងឆ្លង ៩ ២៧៦ នាក់​ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ បន្ទាប់​ពី​កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍​​ឆ្លង​ជាង​៧០០០​នាក់ និង​ស្លាប់​៧៥​នាក់​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ឆ្នាំ​មុន​ ថៃ​ទប់​ស្កាត់​កូវីដ-១៩​បាន​​ជោគជ័យ​​ដែល​​ធ្វើ​ឲ្យ​ករណី​ធ្លាក់​បាន​ចុះ​​ដល់​ត្រឹម​មួយ​ខ្ទង់​។ ប៉ុន្តែ​ការ​ផ្ទុះ​ឆ្លង​ជា​ថ្មី​បាន​កំពុង​វាយ​ប្រហារ​ថៃ​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត ជា​ពិសេស​វីរុស​​​ឆ្លង​សាហាវ Delta រាល​ដាល​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ហើយ។

នៅ​ពេលរដូវ​កាល​ទេសចរណ៍​ឈាន​ចូល​មក​ដល់ ឧស្សាហកម្ម​​ទេសចរណ៍​ថៃ​ត្រូវ​បាន​រងផល​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដោយ​កូវីដ-១៩។ ដូច្នេះគម្រោង​​បើក​ទេចរណ៍​ឡើង​វិញ​ដើម្បី​ទទួល​ជន​បរទេសទំនង​ជា​ត្រូវ​ផ្អាក​។​

កាល​ពីខែ​មុន លោក​នាយក​រដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ចាន់ អ៊ូចា បាន​កំណត់​ពេល​វេលា​១២០​ថ្ងៃ​ដើម្បី​បើក​ប្រទេស​ទាំង​ស្រុង​វិញ​​ក្នុង​នោះ​គឺ​សកម្មភាព​អាជីវកម្ម ពាណិជ្ជកម្ម​ត្រូវ​​​ត្រឡប់​មក​ធម្មតា​វិញ ហើយ​បើក​សេរីឲ្យ​ភ្ញៀវ​ទេសចរណ៍​ដែល​ចាក់​វ៉ាក់សាំង​រួច​ដើរ​ទូទាំង​ប្រទេស។

កាល​ពី​ដើម​សប្តាហ៍​មុន ថៃ​បាន​បើក​ទ្វារ​ទទួល​ភ្ញៀវ​ទេសចរ​បរទេស​ដោយ​មិន​ចាំ​បាច់​ធ្វើ​ចត្តាឡីស័ក​ដើម្បី​កម្សាន្ត​នៅ​កោះភូកេត។

ភ្លាម​ៗ​នោះ អ្នក​ទេសចរណ៍​ប្រមាណ​២០០០​នាក់​បាន​ចូល​ទៅ​តំបន់​​ភូកេត បន្ទាប់​ពី​ផែន​ការ​«ប្រអប់​ខ្សាច់ភូកេត»ត្រូវ​បាន​បើក​ដំណើរ​ការ។

មិន​យូរ​ប៉ុន្មាន នៅ​ថ្ងៃ​ពុធ​កន្លង​ទៅ ភូកេត​បាន​រាយការណ៍​ពី​ការ​រក​ឃើញ​ជន​បរទេស​ឆ្លង​កូវីដ-១៩ទី​១​ដែល​បុរស​នោះ​គឺ​ជា​អ្នក​ដំណើរ​មក​ពីអារ៉ាប់រួម។

ទោះ​ជា​យ៉ាង​ណា ករណី​ឆ្លង​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​បាន​កើន​មាន​ខ្លាំង​នៅ​ទី​ក្រុង​បាំងកក។ អ្នក​ជំនាញ​សុខភាព​បាន​និយាយ​ថា  បធ្យោបាយ​តែ​មួយ​គត់​បញ្ឈប់​ការ​ឆ្លង​គឺ​ដាក់​បំរាម។ បំរាម​គោចរតឹង​រឹង​ត្រូវ​បាន​ដាក់​នៅ​តាម​ភោជនីយដ្ឋាន និង​ការដ្ឋាន​សំណង់ ប៉ុន្តែ​មិន​បាន​ដាក់​បំរាម​ពេញ​បន្ទុក​ទេ។

លោក​វេជ្ជបណ្ឌិរ Anan Jongkaewwattana ប្រធាន​​ក្រុម​ការងារ​​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌលជាតិ​សម្រាប់វិស្វកម្ម​ហ្សែនេទិក និង​ជីវបច្ចេកវិទ្យា​បាន​និយាយ​ថា ៖«ការ​ដាក់​បំរាម​តឹង​តែង​គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់»។

លោក​ថា ៖«ប្រសិន​បើ​ស្ថានភាពនៅ​តែ​បន្ត​បែប​នេះ ការ​ផ្ទុះ​ឆ្លង​នៅ​ថៃ​នឹង​ធ្ងន់​ធ្ងរ​ជាងនៅ​ប្រទេស​ឥណ្ឌូណេស៊ី បើ​គិត​ជា​ចំនួន​ឆ្លង​ធៀប​នឹង​ចំនួន​ប្រជា​ជន ដែល​​អាច​នឹង​ឆ្លង​ប្រចាំ​ថ្ងៃ​​ច្រើន​ដល់​២ម៉ឺន​នាក់​នៅ​ខែ​ខាង​មុខ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម