Connect with us

ព័ត៌មានអន្ដរជាតិ

ថ្ងៃនេះ វៀតណាម ប្រកាសរកឃើញអ្នកឆ្លងកូវីដថ្មី នៅតែមិនថមថយ

បានផុស

នៅ

ប្រទេសវៀតណាមនៅព្រឹកថ្ងៃចន្ទនេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ៦៥៩ ករណីនៅក្នុងតំបន់ចំនួន ៩ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដោយនាំឲ្យករណីឆ្លងសរុបឡើងដល់ ២៦,៩៣០ ករណី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមករណីឆ្លងថ្មីនេះ គ្រាន់តែទីក្រុងហូជីមិញតែឯង មានអ្នកឆ្លងរហូតដល់ ៥៤៤ ករណីទៅហើយ ក្នុងនោះ ៣៦៨ ករណីរកឃើញក្នុងតំបន់ធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់ ខណៈ ១៧៥ ករណីផ្សេងទៀត មិនមានប្រភពនៃការចម្លងឡើយ ។

ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា នៅពេលរលកឆ្លងថ្មីចាប់ផ្តើមនៅក្នុងប្រទេសវៀតណាម ការឆ្លងត្រូវបានកត់ត្រានៅក្នុងទីក្រុង និងខេត្តចំនួន ៥៨ ក្នុងចំណោមទីក្រុង និងខេត្តទាំង ៦៣ របស់ប្រទេសខណៈទីក្រុងហូជីមិញ មានករណីឆ្លងច្រើនជាងគេគឺ ១៣,២០២ ករណី ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអាទិត្យនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ចំនួន ១,៨៩៧ ករណីក្នុងនោះ ១,៥៨៦ ករណីនៅក្នុងទីក្រុងមជ្ឈមណ្ឌលហូជីមិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ VNExpress

ចុចអាន ៖ វៀតណាម នៅតែមានអ្នកឆ្លងកូវីដជាកំណត់ត្រាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម