Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ ចិន រកឃើញករណីឆ្លង វីរុសផ្ដាសាយបក្សី H5N6 ដល់មនុស្សលើកដំបូង

បានផុស

នៅ

អាជ្ញាធរមូលដ្ឋានបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សម្នាក់ត្រូវបានគេធ្វើតេស្តវិជ្ជមាន ចំពោះវីរុសផ្តាសាយបក្សី H5N6 នៅទីក្រុង Bazhong ខេត្ត Sichuan ភាគនិរតីប្រទេសចិន ។

ក្រោយការធ្វើតេស្តវិជ្ជមានវីរុសផ្តាសាយបក្សី H5N6 អ្នកជំងឺក៏ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។

បុរសវ័យ ៥៥ ឆ្នាំរូបនេះ បានបង្ហាញរោគសញ្ញាគ្រុនក្តៅកាលពីថ្ងៃទី ៣០ ខែមិថុនា ហើយត្រូវបានគេធ្វើតេស្តរកឃើញវីរុសនេះ នៅថ្ងៃទី ៦ ខែកក្កដា ។

ទន្ទឹមនោះ អាជ្ញាធរមូលដ្ឋានបានធ្វើសកម្មភាពឆ្លើយតបជាបន្ទាន់ និងបានបាញ់ថ្នាំសម្លាប់មេរោគតំបន់នោះផងដែរ ។

យោងតាមការវាយតម្លៃរបស់អ្នកជំនាញ បានឲ្យដឹងថា ហានិភ័យនៃការរីករាលដាលទ្រង់ទ្រាយធំនៃវីរុសនេះ គឺទាបណាស់ និងមិនបង្កការចម្លងធ្ងន់ធ្ងរណាមួយឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ទីបំផុត ចិន ចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដដល់ក្មេងជំទង់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម