មិនមែនកូវីដទេ តែប្រជាជនអង់គ្លេសដល់ទៅ ៦ម៉ឺននាក់ អាចស្លាប់នៅរដូវរងានេះ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

មិនមែនកូវីដទេ តែប្រជាជនអង់គ្លេសដល់ទៅ ៦ម៉ឺននាក់ អាចស្លាប់នៅរដូវរងានេះ

បានផុស

នៅ

ក្រុមគ្រូពេទ្យ បានព្រមាននៅថ្ងៃនេះថា នៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុតមួយ មនុស្សរហូតដល់ទៅ ៦០,០០០ នាក់អាចស្លាប់ដោយសារជំងឺផ្តាសាយនៅប្រទេសអង់គ្លេស ក្នុងរដូវរងានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេកំពុងភ័យខ្លាចថា ប្រទេសនេះ នឹងទទួលរងនូវការផ្ទុះជំងឺផ្តាសាយដ៏អាក្រក់បំផុត មិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ព្រោះវិធានការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ បានធ្វើឲ្យមានការថយចុះនូវភាពស៊ាំប្រឆាំងនឹងវីរុសដទៃទៀត។

បើយោងតាមរបាយការណ៍របស់បណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រ អង់គ្លេស បានបង្ហាញថា ជំងឺផ្តាសាយមិនមែនជាការគំរាមកំហែងតែមួយមុខនោះទេ។

តាមការវិភាគ ការវាយប្រហារដ៏អាក្រក់របស់ជំងឺផ្តាសាយ នឹងធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើងលើសធម្មតាទ្វេដង ខណៈជាធម្មតា ជំងឺផ្តាសាយបានសម្លាប់មនុស្សចន្លោះពី ១០ទៅ៣០,០០០ នាក់ ជារៀងរាល់ឆ្នាំ។

របាយការណ៍ AMS ដែលត្រូវបានចងក្រងដោយប្រធានទីប្រឹក្សាវិទ្យាសាស្ត្រអង់គ្លេស លោក Sir Patrick Vallance បានអំពាវនាវឲ្យរដ្ឋមន្ត្រីនានា ចាប់ផ្តើមព្យាបាលជំងឺផ្តាសាយដូចជា កូវីដ ដែរ ដោយនិយាយថា ចំនួនអ្នកស្លាប់ធម្មតាដោយសារវីរុសតាមរដូវនេះ គឺមិនអាចទទួលយកបានទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ចេញការព្រមានចំពោះ ស្ព្រាយបាញ់ច្រមុះ ៣ប្រភេទ ដែលគេអះអាង អាចសម្លាប់កូវីដ ត្រឹម១នាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services