ព័ត៌មានអន្ដរជាតិ
ទឹកជំនន់មរណៈនៅ អាល្លឺម៉ង់និងបែលហ្សិក សម្លាប់មនុស្សកើនដល់ជិត ១០០នាក់
ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ដ៏សាហាវនៅអឺរ៉ុប បានកើនឡើងដល់៩៣នាក់ហើយ គិតត្រឹមថ្ងៃសុក្រទី១៦ខែកក្កដានេះ ដោយភាគច្រើនគឺនៅភាគខាងលិចប្រទេសអាល្លឺម៉ង់។

លោកស្រីអធិការបតី Angela Merkel បាននិយាយពីទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈពេលជួបជាមួយប្រធានាធិបតីអាមេរិកលោក Joe Biden ថា “ខ្ញុំបារម្ភថា យើងនឹងឃើញពីវិសាលភាពនៃគ្រោះមហន្តរាយ ដែលកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ”។
ដោយសារតែទំហំនៃគ្រោះមហន្តរាយ និងការវាយប្រហារប្រជាជនទាំងមិនដឹងខ្លួន កាសែត Bild ដែលលក់ដាច់បំផុតរបស់ប្រទេសអាល្លឺម៉ង់ បានឲ្យឈ្មោះគ្រោះមហន្តរាយនេះថា “ទឹកជំនន់មរណៈ”។

អាជ្ញាធរនៅរដ្ឋ Rhineland-Palatinate បាននិយាយថា មនុស្សចំនួន ៥០ នាក់ បានស្លាប់នៅក្នុងរដ្ឋភាគខាងលិចមួយនេះ ដែលនាំឲ្យអ្នកស្លាប់សរុបទូទាំងប្រទេសកើនដល់ ៨១នាក់។
ចំណែកក្នុងប្រទេសបែលហ្ស៊ិក ដែលនៅជិតខាងវិញ មនុស្សស្លាប់ត្រូវបានគេរាយការណ៍ថា មានចំនួន១២នាក់ ហើយមនុស្សជាង ២១,០០០ នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងតំបន់ Wallonia។

រីឯ ប្រទេសលុចសំបួនិងហូឡង់ ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារទឹកជំនន់ផងដែរ។
ប៉ុន្តែចំនួនអ្នកស្លាប់នៅអាល្លឺម៉ង់គឺខ្ពស់បំផុត ហើយទំនងជានឹងកើនឡើងបន្តទៀត ខណៈមនុស្សជាច្រើននៅតែកំពុងបាត់ខ្លួន ក្នុងរដ្ឋ North Rhine-Westphalia និង Rhineland-Palatinate ដែលជារដ្ឋ រងគ្រោះខ្លាំងជាងគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ គ្រោះទឹកជំនន់ធ្ងន់ធ្ងរ កំពុងវាយប្រហារទូទាំងអឺរ៉ុប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


