ព័ត៌មានអន្ដរជាតិ
គ្រោះទឹកជំនន់ធ្ងន់ធ្ងរ កំពុងវាយប្រហារទូទាំងអឺរ៉ុប
មនុស្សយ៉ាងតិច៦០នាក់បានស្លាប់ ដោយសារគ្រោះទឹកជំនន់ វាយប្រហារ ប្រទេសអ៊ឺរ៉ុបជាច្រើន។
ភាគច្រើននៃអ្នកស្លាប់ ត្រូវបានគេបញ្ជាក់នៅក្នុងប្រទេសអាល្លឹម៉ង់ ដោយមនុស្សរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅទីនោះ ហើយអ្នកខ្លះជាប់លើដំបូលផ្ទះ រង់ចាំការជួយសង្គ្រោះ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសស្វីសនិងបែលហ្ស៊ិក ដែលមានអ្នកស្លាប់ចំនួន ៨ នាក់ ក៏រងការវាយប្រហារធ្ងន់ធ្ងរដោយសារភ្លៀងធ្លាក់ខ្លាំងផងដែរ ដែលបណ្តាលឲ្យទឹកទន្លេឡើងផុតច្រាំង និងបាក់អាងស្តុកទឹក។
អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បាននិយាយក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនថា “ខ្ញុំពិតជាសោកសៅ ចំពោះអ្នកដែលបាត់បង់ជីវិតក្នុងគ្រោះមហន្តរាយនេះ។ យើងនៅមិនទាន់ដឹងតួលេខនៅឡើយទេ។ ប៉ុន្តែវានឹងមានច្រើន”។
អាជ្ញាធរនៅរដ្ឋ North Rhine-Westphalia បាននិយាយថា មនុស្សយ៉ាងតិច៣០នាក់បានស្លាប់ ខណៈ២៨នាក់ ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Rhineland-Palatinate ភាគខាងត្បូង។
ស្របពេលជាមួយគ្នានោះដែរ អាជ្ញាធរនៅតំបន់ Euskirchen ភាគខាងលិចប្រទេសអាល្លឺម៉ង់ បាននិយាយថា មានមនុស្សស្លាប់ចំនួន ៨ នាក់នៅទីនោះ។
កិច្ចខិតខំប្រឹងប្រែងជួយប្រជាជន ត្រូវបានរារាំងដោយសារទំនាក់ទំនងតាមទូរស័ព្ទនិងអ៊ិនធឺណិត ត្រូវបានកាត់ផ្តាច់នៅក្នុងតំបន់មួយនៅភាគនិរតីនៃទីក្រុង Cologne។
ប៉ូលិសនៅទីក្រុងភាគខាងលិច Koblenz បាននិយាយថា មនុស្សចំនួនបួននាក់ បានស្លាប់នៅក្នុងតំបន់ Ahrweiler ហើយប្រហែល ៥០ នាក់បានជាប់នៅលើដំបូលផ្ទះរបស់ពួកគេ។
ផ្ទះចំនួន ៦ ខ្នង បានបាក់រលំទាំងយប់នៅក្នុងភូមិ Schuld ខណៈមនុស្សរហូតដល់ ៧០ នាក់ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Metro
ចុចអាន៖ អាល្លឺម៉ង់ រងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់ ស្លាប់និងបាត់ខ្លួនជិត ៨០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


