ព័ត៌មានអន្ដរជាតិ
បែលហ្ស៊ិក ចាប់ខ្លួនមនុស្ស ៨នាក់ សង្ស័យរៀបគម្រោង វាយប្រហារភេរវកម្ម
ការិយាល័យព្រះរាជអាជ្ញាសហព័ន្ធបញ្ជាក់ថា មនុស្សចំនួន៨នាក់ ត្រូវបានចាប់ខ្លួនក្នុងទីក្រុង Brussels និង Antwerp អំឡុងប្រតិបត្តិការប្រឆាំងភេរវកម្មនៅថ្ងៃអង្គារទី២៨ខែមីនា។

ប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានប្រាប់សារព័ត៌មាន RTBF ថា អ្នកដែលត្រូវបានចាប់ខ្លួន គឺមានបំណងបើកការវាយប្រហារភេរវកម្ម។
ប៉ូលិសយុត្តិធម៌សហព័ន្ធ បានធ្វើការឆែកឆេរនៅតាមទីតាំងជាច្រើនក្នុងទីក្រុងទាំង២ ហើយទោះមិនរកឃើញអាវុធ ឬគ្រឿងផ្ទុះក៏ដោយ ប៉ុន្តែបុរសចំនួន៨នាក់ត្រូវបាននាំខ្លួនទៅសាកសួរ។ ក្នុងនោះ មាន៥នាក់ ត្រូវចាប់បាននៅទីក្រុង Brussels ចំណែក ៣បីនាក់ទៀតចាប់បាននៅទីក្រុង Antwerp។
ក្នុងចំណោមអ្នកដែលត្រូវចាប់ខ្លួន, មានបុគ្គលមួយចំនួនត្រូវបានប៉ូលិសដឹងថា ជាក្រុមជ្រុលនិយមឥស្លាម ដោយពីរនាក់បានស្ថិតក្នុងគោលដៅរបស់ប៉ូលិសជាយូរមកហើយ។
គួរបញ្ជាក់ថា ប្រតិបត្តិការរបស់ប៉ូលិសនៅថ្ងៃអង្គារ បានកើតឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីខួបប្រាំពីរឆ្នាំ នៃការវាយប្រហារភេរវកម្មក្នុងទីក្រុង Brussels ដែលធ្វើឲ្យប្រទេសមិនអាចបំភ្លេចបានកាលពីឆ្នាំ២០១៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Brussels Times
ចុចអាន៖ មីយ៉ាន់ម៉ា ចោទ ប្រកាន់ អ្នក កាសែត អាមេរិក ពី បទ ភេរវកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


