ព័ត៌មានអន្ដរជាតិ
កូវីដ ១៩ ធ្វើឲ្យជីវិតក្នុងទីក្រុងស៊ីវិល័យជាច្រើនប្រែប្រួលខ្លាំងមិនធ្លាប់មាន
ជំងឺរាតត្បាតកូវីដ ១៩ បានធ្វើឲ្យមានការប្រែប្រួលខ្លាំងទៅលើបណ្តាទីក្រុងថ្លៃបំផុតសម្រាប់រស់នៅ នាំឲ្យ ហុងកុង ប៉ារីស និងហ្សូរីច ឈរនៅលេខមួយស្ទួន ក្លាយជាទីក្រុងថ្លៃបំផុតលើលោក សម្រាប់ការចំណាយដើម្បីជីវភាពរស់នៅ។

របាយការណ៍វាយតម្លៃការចំណាយសម្រាប់ការរស់នៅប្រចាំឆ្នាំ ហៅកាត់ WCOL របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ចពិភពលោក Economist Intelligence Unit ឬ EIU បានបញ្ហាកាលពីសប្តាហ៍មុនថា ប្រទេសសិង្ហបុរី ទីក្រុងអូសាកា របស់ជប៉ុន ដែលធ្លាប់ឈរនៅលេខរៀងទី១ កាលពីឆ្នាំ ២០១៩ ធ្លាក់ចុះតំណែងរបស់ខ្លួន មកត្រឹមលេខរៀងទី៤ និងទី៥ សម្រាប់ឆ្នាំ២០២០។
WCOL បានធ្វើការវាយតម្លៃទៅលើទីក្រុងសរុប ១៣៣ ជុំវិញពិភពលោក ចាប់តាំងពីមានការផ្ទុះរាតត្បាតកូវីដ ១៩ មក។

ទីក្រុងហ្សូរីច របស់ហូឡង់ និងប៉ារីស របស់បារាំង បានហក់ពីលេខរៀងទី៤ កាលពីឆ្នាំទៅ មកឈរលេខមួយស្ទួននៅឆ្នាំនេះ ជាមួយហុងកុង ដែលអាចរក្សាតំណែងជាទីក្រុងថ្លៃបំផុតសម្រាប់រស់នៅ ខណៈការធ្លាក់ចុះរបស់សិង្ហបុរី និងអូសាកា ត្រូវអ្នកជំនាញអះអាង គឺដោយសារវិបត្តិជំងឺកូវីដ ១៩។
លោក Upasana Dutt ប្រធាន WCOL បាននិយាយថា ឆ្នាំ២០២០ ច្បាស់ណាស់ ជាឆ្នាំមិនធម្មតា បើធៀបទៅនិងឆ្នាំមុនៗ។ លោកថា “ជំងឺរាតត្បាតកូវីដ ១៩ បានប៉ះពាល់ខ្លាំងទៅលើទម្លាប់ចំណាយប្រចាំថ្ងៃរបស់មនុស្សជុំវិញពិភពលោក ខណៈតម្លៃទំនិញចាំបាច់ជាច្រើនបានធ្លាក់ចុះ ដោយសារតែបាច់បង់តម្រូវការពីអតិថិជន។
ក្នុងនោះ ការធ្លាក់ចុះមកនៅលេខរៀងទី៤ របស់ប្រទេសសិង្ហបុរី គឺដោយសារពលរដ្ឋបរទេស បានចាកចេញពីទីក្រុងនេះ ដើម្បីគេចពីជំងឺកូវីដ ១៩ នាំឲ្យតម្រូវការទំនិញ និងតម្លៃធ្លាក់ចុះទៅតាមនោះដូចគ្នា ខណៈប៉ុន្មានឆ្នាំមុន សិង្ហបុរី ជាប្រទេសថ្លៃបំផុតលើលោកជាច្រើនឆ្នាំជាប់គ្នា៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


