Connect with us

ព័ត៌មានអន្ដរជាតិ

ធ្ងន់ណាស់​ អង់គ្លេស​ឆ្លង​ប្រចាំ​ថ្ងៃ​លើ​៥​ម៉ឺននាក់​​លើក​​ដំបូងតាំងពីខែមករា

បានផុស

នៅ

ចក្រភព​អង់គ្លេស​មាន​ករណី​ឆ្លង​កូវីដ-១៩​ប្រចាំ​ថ្ងៃ​ច្រើន​ជាង​៥០ ០០០​នាក់​ជា​លើក​ដំបូង​គិត​ចាប់​តាំង​ពី​ពាក់​កណ្តាល​មករា​មក។

តួលេខ​ឆ្លង​ថ្មី​ប្រចាំ​​ថ្ងៃ​ចំនួន ៥១ ៨៧០​នាក់​ត្រូវ​បាន​រក​ឃើញ​ជាប់កំណត់​ត្រា​ដែល​ជា​តួលេខ​ច្រើន​បំផុត​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​មករា និង​​ស្លាប់​​៤៩​នាក់​​​​​ក្នុង​​ពេល​២៨ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ធ្វើ​តេស្ត​វិជ្ជមាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់​​ពី​ថ្ងៃ​ចន្ទខាង​មុខ​នេះទៅ ​បំរាម​រឹត​ត្បិត​នឹងត្រូវ​បញ្ចប់​នៅ​អង់គ្លេស ទោះ​ជា​យ៉ាង​ណា សេចក្តីណែនាំ​មួយ​ចំនួន​​នៅ​តែ​បន្ត​ដាក់​ចេញ។ មុន​នេះ ប្រធានវេជ្ជសាស្ត្រ​អង់គ្លេស​បាន​ព្រមាន​ពី​​អ្នក​ជំងឺ​ចូល​មន្ទីរ​ពេទ្យ​អាច​ជា​តួលេខ​គួរឲ្យ​ខ្លាច។

លោក​សាស្ត្រា​ចារ្យ Chris Whitty បាន​និយាយ​ថា ចំនួន​អ្នក​ជំងឺ​កូវីដ-១៩​នៅ​មន្ទីរ​ពេទ្យ​កំពុង​កើន​ឡើង​ទ្វេ​ដង​ជា​រៀល​រាល់​​សប្តាហ៍។

លោក​បន្ថែម​ថា ចក្រភព​អង់គ្លេសមិន​ទាន់​ស្ថិត​នៅ​ក្រៅ​ព្រៃ​នៅ​ឡើយ​ទេ ហើយ​ប្រជា​ជន​គួរ​ត្រូវប្រុង​ប្រយ័ត្ន​ នៅ​ពេល​បំរាម​រឹត​ត្បិត​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​។

ករណី​ឆ្លង​ប្រចាំ​ថ្ងៃខ្ពស់​បំផុត​ជាប់​កំណត់​ត្រា​របស់​ចក្រភព​អង់គ្លេស​​គឺ​ ៦៩ ០៥៣​នាក់​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​មករា។

រដ្ឋ​មន្ត្រី​សុខាភិបាល​ Sajid Javid ធ្លាប់​បាន​ព្រមាន​ថា​ពីចំនួន​ឆ្លង​ថ្មី​​​អាច​នឹង​កើន​ឡើង​លើ​៥០ ០០០​នាក់​​ត្រឹម​តែ​មួយ​ថ្ងៃ​​ចាប់​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ទៅ ហើយ​ចំនួន​អាច​ឡើង​ខ្ពស់​ខ្លាំង​ដល់​១០០ ០០០​នាក់​នៅ​រដូវ​ក្តៅ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១០ នាទី មុន

​ចរាចរណ៍ប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម