Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ជំនួញ​សិង្ហបុរី​ម្នាក់ត្រូវ​ចោទ​ពី​ការ​ផ្តល់​ប្រាក់​គាំទ្រ​ភេរវកម្មនៅស៊ីរី

បានផុស

នៅ

បុរស​ជំនួញ​សិង្ហបុរី​ម្នាក់​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៩​ ខែ​កក្កដា​ ពី​បទ​​​ផ្តល់​ប្រាក់​​ដល់​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​​ម្នាក់​សម្រាប់​គោល​បំណង​ក្នុង​ការ​សម្រប​សម្រួល​ភេរវកម្ម។ ក្រសួង​មហា​ផ្ទៃ​បាន​និយាយ។

បុរស​ឈ្មោះ ​Mohamed Kazali Salleh ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​ប្រាក់សរុប​ប្រមាណ​១០០០​ដុល្លារ​អាមេរិក​ក្នុង​​ពេល​៣​ដង​ដល់​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​ម៉ាឡេស៊ី​​ដែល​ស្ថិត​នៅ​ប្រទេស​ស៊ីរី​ឈ្មោះ Wan Mohd Aquil Wan Zainal Abidin @ Akel Zainal ដែល​ត្រូវ​បាន​គេ​ជឿ​ថា​ជា​សកម្ម​ប្រយុទ្ធ​ជាន់​ខ្ពស់​ ISIS របស់​រដ្ឋ​ឥស្លាម​អ៉ីរ៉ាក់ និង​ស៊ីរី មុន​ពេល​ត្រូវ​បាន​រាយការណ៍​ថា​បាន​ស្លាប់​នៅ​ខែ​មីនា ឆ្នាំ​២០១៩។

លោក Kazali ជា​អ្នក​ជំនួញ​ស្ថិត​នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​ចាប់ខ្លួន​ដោយ​មន្ត្រី​សាខា​ពិសេស​ម៉ាឡេស៊ី ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៨។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Kazali ពេល​ចាប់​ខ្លួន​ឆ្នាំ​២០១៨

លោក​ត្រូវ​បាន​និរទេស​ទៅ​ប្រទេស​សិង្ហបុរី និង​បាន​ប្រគល់​ទៅនាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​មករា ឆ្នាំ​២០១៩​ ដើម្បី​ស៊ើប​អង្កេត​ជុំ​វិញ​សកម្មភាព​របស់​​គាត់​ពាក់​ព័ន្ធ​នឹង​ភេរវកម្ម។ លោក​ត្រូវ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ក្រោម​ច្បាប់​សន្តិសុខ​ផ្ទៃក្នុង (ISA) ក្នុង​ខែ​មករា ឆ្នាំ​២០១៩​ពី​បទ​គាំទ្រ​ដល់​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម។

តាម​ការ​ស៊ើប​អង្កេត​របស់​ប៉ូលិស​នាយកដ្ឋាន​កិច្ច​ការពាណិជ្ជកម្ម​បាន​រក​ឃើញ​ថា នៅ​ឆ្នាំ​២០១៣ និង​២០១៤  Kazali បាន​ផ្តល់​ប្រាក់​​​៣​ដង​ដល់ Akel Zainal។ ការ​ស៊ើប​អង្កេត​រក​ឃើញ​ថា ការ​ផ្តល់​ប្រាក់​នេះ​ជា​ចេតនា​ជួយ​សម្រប​សម្រួល​សកម្មភាព​​ភេរវកម្ម​នៅ​ប្រទេស​ស៊ីរី។

ក្រសួង​មហា​ផ្ទៃ​សិង្ហបុរី​និយាយ​ថា ៖«ទង្វើ​នៃ​ការ​ផ្តល់​ប្រាក់​គាំទ្រ​ដល់​គោល​បំណង​ភេរវកម្ម ដោយ​មិន​គិត​ពីចំនួន​ទឹក​ប្រាក់ គឺ​ជា​បទ​ល្មើស​ធ្ងន់​ធ្ងរ​មួយ​ស្ថិត​ក្រោម​ច្បាប់​ភេរវកម្ម»។

ប្រសិន​បើត្រូវ​បាន​កាត់​ទោស ដីកា​ឃុំ​ខ្លួន​លើ Kazali នឹង​ត្រូវ​លុប​ចោល ហើយ​គាត់​​នឹង​ទទួល​ទោស​តាមការ​សម្រេច​របស់​តុលាការ

នរណា​ម្នាក់​ដែល​រក​ឃើញ​ទោស​ពី​ការ​ផ្តល់​ទ្រព្យ​សម្បត្តិ និង​សេវាកម្ម​សម្រាប់​គោល​បំណង​ភេរវកម្ម​នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ដល់​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​​ជាង​៣០​ម៉ឺន​​ដុល្លារ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម