ព័ត៌មានអន្ដរជាតិ
ក្រៅពីកូវីដ ការស្តារមុខមាត់អាមេរិកលើឆាកអន្តរជាតិឡើងវិញ គឺកិច្ចការសំខាន់បំផុតលោក Joe Biden ត្រូវធ្វើ
៤ឆ្នាំ ជាមួយគោលនយោបាយរបស់ប្រធានាធិបតីអាមេរិក Donald Trump បើទោះជាបង្កើតឲ្យមានប្រយោជន៍ច្រើនសម្រាប់ពលរដ្ឋអាមេរិកក្តី ប៉ុន្តែវាក៏បានធ្វើឲ្យមុខមាត់មហាអំណាចមួយនេះលើឆាកអន្តរជាតិ ធ្លាក់ចុះយ៉ាងខ្លាំង ពិសេសតួនាទីអាមេរិក ក្នុងអង្គការសហប្រជាជាតិ ដែលជាអង្គការកំពូល ផ្តួចផ្តើមដោយអាមេរិកផ្ទាល់ បែរជាដើរថយក្រោយកាន់តែឆ្ងាយ ដោយសារគោលនយោបាយ America First របស់រដ្ឋបាលលោក Trump ទៅវិញ។

ក្រោយជាប់ឆ្នោតជាផ្លូវការ អនាគតប្រធានាធិបតីទី ៤៦ របស់អាមេរិក កំពុងតែត្រូវពិភពលោកសម្លឹងយ៉ាងយកចិត្តទុកដាក់ អ្វីនឹងកើតឡើងបន្ទាប់ពីលោក Joe Biden ឡើងកាន់តែអំណាច បើទោះជាគោលនយោបាយប្រឆាំងជំងឺកូវីដ ១៩ ទូទាំងសហរដ្ឋ ត្រូវបានលោក Biden ប្រកាសជាផ្លូវរួចមកហើយក្តី។
ក្រៅពីជំងឺកូវីដ ១៩ នៅដើមសប្តាហ៍នេះ ពិភពលោកកាន់តែច្បាស់ជាមួយគោលនយោបាយរបស់លោក Biden តាមរយៈការប្រកាសតែងតាំងរដ្ឋមន្ត្រីការរបទេស ដែលជាមនុស្សឆ្អិននៅក្នុងបទពិសោធគោលនយោបាយការបរទេសអន្តរជាតិ គឺលោក Antony Blinken ជាអតីតអនុរដ្ឋមន្ត្រីការបរទេសអំឡុងរដ្ឋកាលលោក Obama និងជាធ្លាប់ជាអនុទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន របស់លោក Obama ដើម្បីស្រោចស្រង់តួនាទីសហរដ្ឋអាមេរិក ជាមួយបណ្តាសម្ព័ន្ធមិត្តរបស់ខ្លួនដែលរងផលប៉ះពាល់នាពេលកន្លងមក។

អ្វីកាន់តែច្បាស់មួយកម្រិតទៀត លោក Joe Biden ក៏គ្រោងតែងតាំងលោកស្រី Linda Thomas-Greenfield ជាអគ្គរដ្ឋទូតអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ដើម្បីជួយស្តារមុខមាត់អាមេរិកក្នុងលើឆាកអន្តរជាតិ ដែលរងប៉ះពាល់អំឡុងពេលរដ្ឋកាលលោក Trump កាន់អំណាចដូចគ្នា។
លោក Linda Thomas-Greenfield ជាអ្នកនយោបាយការទូតស្បែកខ្មៅមានឥទ្ធិពលមួយរូប អំឡុងពេលអាណត្តិទី១ នៃរដ្ឋាភិបាលលោក Barak Obama ដោយជាអតីតជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Hilary Clinton ទទួលបន្ទុកកិច្ចការបរទេសសម្រាប់តំបន់អាហ្រ្វិក។

លោក Biden នៅព្រឹកនេះ បានប្រកាសជាផ្លូវការ តែងតាំងលោក Antony Blinken ជារដ្ឋមន្ត្រីការបរទេស ប៉ុន្តែសម្រាប់លោកស្រី Linda Thomas-Greenfield គឺស្ថិតក្នុងបេក្ខភាពមិនទាន់ប្រាកដនៅឡើយ។
អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត អនាគតប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ ធ្លាប់បានរិះគន់ជាច្រើនដងទៅលើគោលនយោបាយ America First របស់លោក Trump ដោយថា “គោលនយោបាយ America First បានធ្វើឲ្យអាមេរិកក្លាយជាប្រទេសឯកោ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


