ព័ត៌មានអន្ដរជាតិ
UN ព្រមានមីយ៉ាន់ម៉ានឹងក្លាយជាកន្លែងឆ្លងកូវីដធ្ងន់ធ្ងរបំផុត
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិប្រចាំប្រទេសមីយ៉ាន់ម៉ាបានព្រមានប្រទេសនេះស្ថិតក្នុងហានិភ័យនៃការក្លាយជាកន្លែងឆ្លងកូវីដ-១៩ខ្លាំងបំផុតទូទាំងតំបន់ និងបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអំពាវឲ្យមានបទឈប់បាញ់គ្នា។
ប្រទេសអាស៊ានមួយនេះកំពុងប្រឈមនឹងការផ្ទុះឆ្លងកូវីដដ៏ធ្ងន់ធ្ងរបំផុតរបស់ខ្លួន ស្របនឹងវិបត្តិនយោបាយ និងសេដ្ឋកិច្ចកំពុងដុនដាបដោយសាររដ្ឋប្រហារកាលពីខែកុម្ភៈ។ កម្មវិធីចាក់វ៉ាក់សាំងលែងដំណើរការ ការធ្វើតេស្តដួលរលំ និងមន្ទីរពេទ្យរដ្ឋាភិបាលដំណើរការមិនល្អថែមទៀត។

ក្រុមវេជ្ជបណ្ឌិតដែលចេញមុខតវ៉ាប្រឆាំងយោធា និងបដិសេធទៅធ្វើការឲ្យមន្ទីរពេទ្យរដ្ឋត្រូវបានបង្ខំព្យាបាលអ្នកជំងឺជាអាថ៌កំបាំង ពីព្រោះពួកគេប្រឈមនឹងការធ្វើបាប ឬចាប់ខ្លួនពីយោធា។
លោក Tom Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាបានឲ្យដឹងថា ចំនួនឆ្លង និងស្លាប់ដោយកូវីដ-១៩នៅមីយ៉ាន់ម៉ាមិនច្បាស់ទេ។ គោលដៅលើអ្នកកាសែត និងក្រុមវេជ្ជបណ្ឌិត ដូច្នេះពិបាកទទួលបានព័ត៌មានជាក់លាស់ពីតួលេខ។
លោក Andrews មានប្រសាសន៍ថា ៖«យើងដឹងថា នេះគឺកើនឡើងខ្ពស់។ វាកើនឡើងលឿនណាស់ ជាកម្រិតគួរឲ្យបារម្ភខ្លាំង»។
យោងតាមក្រសួងសុខាភិបាល និងកីឡាដែលគ្រប់គ្រងដោយយោធាថា មនុស្ស៤៦២៩នាក់បានស្លាប់ដោយកូវីដចាប់ពីថ្ងៃទី១ ខែមិថុនា។ យ៉ាងណាចំនួននេះត្រូវបានគេគិតថា មិនច្បាស់លាស់ទេ។

សារព័ត៌មានគ្រប់គ្រងដោយយោធាបានផ្សាយកាលពីថ្ងៃអង្គារ៍ថា កន្លែងបូជាសពថ្មីចំនួន១០ត្រូវបានធ្វើនៅទីក្រុងយ៉ាំងហ្គោនសម្រាប់បូជាសព។
លោក Andrews បន្ថែមថា ៖«នៅយ៉ាំងហ្គោន វាធម្មតាទៅហើយដែលឃើញមនុស្សឈរតម្រង់ជួរគ្នា៣ប្រភេទ។ ទី១ តម្រង់ជួរគ្នានៅមុខ ATMs, ទី២ តម្រង់ជួរចាំអ៊ុកស៊ីសែន ដែលគ្រោះថ្នាក់ណាស់ ពីព្រោះមនុស្សអាចត្រូវបានកម្លាំងមីយ៉ាន់ម៉ាបាញ់នៅពេលកំពុងរង់ចាំអ៊ុកស៊ីសែន និងទី៣ តម្រង់ជួរនៅទីបូជាសព និងកន្លែងបញ្ចុះសព»។
មានកង្វះខាតអ៊ុកស៊ីសែន បរិក្ខាពេទ្យ និងថ្នាំពេទ្យនៅទីក្រុងនានាទូទាំងប្រទេស។ នៅខាងក្រៅផ្ទះ ប្រជាជនបានព្យួរទង់ពណ៌លឿង និងសដើម្បីបញ្ជាក់ថា ពួកគេត្រូវការអាហារ ឬថ្នាំពេទ្យ ខណៈតាមបណ្តាញទំនាក់ទំនងសង្គមបង្ហោះសារព្រោងព្រាតដើម្បីឲ្យជួយ និងសារមណភាព។
យោធាត្រូវបានចោទប្រកាន់ពីការរឹតអូសយកអ៊ុកស៊ីសែន។ ពួកគេបានបញ្ជាមិនឲ្យអ្នកផ្គត់ផ្គង់លក់អ៊ុកស៊ីសែនទៅប្រជាជន។
លោក Andrews បាននិយាយថា រដ្ឋាភិបាលអន្តរជាតិ រាប់ទាំងប្រទេសជិតខាងមីយ៉ាន់ម៉ាត្រូវជួយឲ្យបានលឿន ឬបើពុំនោះទេនឹងឃើញផលវិបាកកាន់តែអាក្រក់នៃការផ្ទុះកូវីដ-១៩ដែលមិនអាចគ្រប់គ្រងបាន។

លោកថា ៖«មីយ៉ាន់ម៉ាកំពុងក្លាយជាកន្លែងឆ្លងដ៏អាក្រក់បំផុត ជាមួយនឹងវីរុសបំប្លែងខ្លួន Delta។ នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់»។ «តាមពិតទៅ កូវីដមិនយល់មុខជាតិសាសន៍អ្វី តំបន់ព្រំដែន ឬមនោគមវិជ្ជា ឬក៏បក្សនយោបាយណាទេ វាសម្លាប់ទាំងអស់ហ្នឹង។ នេះជាតំបន់មួយដែលងាយនឹងទទួលរងការឈឺចាប់ នៅពេលមីយ៉ាន់ម៉ាក្លាយជារដ្ឋឆ្លងធ្ងន់ធ្ងរបំផុត»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?