Connect with us

ព័ត៌មានអន្ដរជាតិ

នៅសហរដ្ឋអាមេរិក ពេលនេះ កូវីដ គឺជាវិបត្តិរបស់អ្នកមិនចាក់វ៉ាក់សាំង

បានផុស

នៅ

ចំនួនករណីឆ្លងកំពុងកើនឡើង មន្ទីរពេទ្យមួយចំនួនហូរហៀរទៅដោយអ្នកជំងឺ ហើយមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានផ្តល់អនុសាសន៍ជាថ្មីម្តងទៀត ឲ្យមានការពាក់ម៉ាស់នៅក្នុងតំបន់ដែលករណីហក់ឡើងខ្ពស់។

ប៉ុន្តែបើនិយាយថា កូវីដគឺជាភាពអាសន្នដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក គឺមិនមែនជាការត្រឹមត្រូវទេ។ ការពិតគឺថា អ្នកចាក់វ៉ាក់សាំងនិងអ្នកមិនចាក់វ៉ាក់សាំង កំពុងជួបរឿងពីរផ្សេងគ្នានាពេលនេះ។

សេចក្តីប្រកាសរបស់ CDC អាចនាំឲ្យមនុស្សជាច្រើនជឿថា ជំងឺរាតត្បាតកាន់តែអាក្រក់ទៅៗ។ ប៉ុន្តែប្រសិនបើអ្នកនិងមនុស្សភាគច្រើននៅក្នុងតំបន់របស់អ្នក បានចាក់វ៉ាក់សាំងហើយនោះ អ្វីៗគឺប្រសើរជាងអ្វីដែលអ្នកធ្លាប់ជួប។

វ៉ាក់សាំងមិនមានប្រសិទ្ធភាព ទប់ស្កាត់កូវីដបាន១០០ភាគរយទេ។ អ្នកចាក់វ៉ាក់សាំងខ្លះនៅតែឆ្លង ខ្លះធ្លាក់ខ្លួនឈឺហើយក្នុងករណីដ៏កម្រ អ្នកខ្លះអាចចូលព្យាបាលក្នុងមន្ទីរពេទ្យទៀតផង។

ទោះបីជាគេឃើញមានជោគជ័យជាមួយនឹងវ៉ាក់សាំងក៏ដោយ ប៉ុន្តែមូលហេតុមួយដែលយើងមិនទាន់អាចអបអរបាននៅឡើយនោះគឺថា មានបញ្ហាសម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង។ សម្រាប់ពួកគេ ជំងឺរាតត្បាតមិនបានផ្លាស់ប្តូរច្រើនទេ។

មន្ទីរពេទ្យកំពុងណែនតាន់តាប់ជាថ្មីម្តងទៀត នៅតាមបណ្តារដ្ឋដែលអត្រានៃការចាក់វ៉ាក់សាំង មានកម្រិតទាប។ នៅកន្លែងទាំងនោះ មានមនុស្សជាច្រើនកំពុងប្រើបំពង់អុកស៊ីសែន ហើយមនុស្សជាច្រើននៅតែស្លាប់។

សូម្បីតែនៅកន្លែងដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ក៏មានមនុស្សមួយចំនួន មិនអាចចាក់វ៉ាក់សាំងបានដែរ។ អ្នកផ្សេងទៀតក៏មិនមានការឆ្លើយតបទៅនឹងវ៉ាក់សាំងដែរ ព្រោះពួកគេមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។ មនុស្សចាស់នៅតែមានហានិភ័យខ្ពស់ ព្រោះការឆ្លងមេរោគកាន់តែគ្រោះថ្នាក់សម្រាប់ពួកគេ។ កុមារមិនទាន់មានសិទ្ធិទទួលការចាក់វ៉ាក់សាំងនៅឡើយទេ ហើយថ្វីបើពួកគេមានហានិភ័យទាបនៃការឈឺធ្ងន់ក៏ដោយ ក៏ពួកគេត្រូវការការការពារបន្ថែមមួយចំនួន។

វាមានសារៈសំខាន់ណាស់ក្នុងការធ្វើសកម្មភាពនៅថ្នាក់មូលដ្ឋាន ដើម្បីការពារក្រុមមនុស្សបែបនេះនៅក្នុងសហគមន៍របស់ពួកគេ។ អ្នកផ្សេងទៀតគួរតែបង្កើនការពាក់ម៉ាស់ ព្យាយាមកំណត់ទំនាក់ទំនងក្នុងកន្លែងបិទជិត ហើយអង្គុយនៅឆ្ងាយពីគ្នា។ ទាំងនេះគឺជាអ្វីដែលគួរធ្វើមុនពេលចាក់វ៉ាក់សាំង ហើយវានៅតែជាការអនុវត្តដ៏ល្អ។ អនុសាសន៍ ឲ្យពាក់ម៉ាស់ជាក់លាក់សម្រាប់អ្នកដែលមានហានិភ័យខ្ពស់ គឺសមហេតុផលណាស់។

ទោះបីជាយ៉ាងនេះក្តី រឿងល្អបំផុតដែលអាចធ្វើបានសម្រាប់ក្រុមមនុស្សបែបនេះ គឺធ្វើឲ្យមនុស្សគ្រប់គ្នានៅជុំវិញពួកគេ ទទួលបានថ្នាំបង្ការ។

នៅទូទាំងសហរដ្ឋអាមេរិក ភាគច្រើននៃអ្នកជំងឺធ្ងន់ធ្ងរនិងការស្លាប់ គឺស្ថិតក្នុងចំណោមអ្នកដែលមិនចាក់វ៉ាក់សាំង។ យោងតាម ​​CDC បានឲ្យដឹងថា មនុស្សដែលចាក់វ៉ាក់សាំងរួច តិចជាង១,២០០នាក់ បានស្លាប់ដោយសារកូវីដ គិតត្រឹមថ្ងៃទី១៩ខែកក្កដា។ ជាង ៩៧ ភាគរយនៃអ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគឺជាអ្នកមិនចាក់វ៉ាក់សាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Straits Times

ចុចអាន៖ លោក បៃដិន ប្រកាសឲ្យ បុគ្គលិកសហព័ន្ធចាក់វ៉ាក់សាំង មិនដូច្នោះទេ នឹងប្រឈមការធ្វើតេស្តជាប្រចាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម