ព័ត៌មានអន្ដរជាតិ
ធ្លាយឯកសារសម្ងាត់! អង់គ្លេស មានផែនការមិនព្យាបាលមនុស្សចាស់ និងអ្នកគ្មានសង្ឃឹមរស់ ក្នុងពេលផ្ទុះរោគរាតត្បាត
សេវាកម្មសុខភាពជាតិអង់គ្លេស (NHS) បានរៀបចំផែនការសម្ងាត់ ដើម្បីបដិសេធការព្យាបាលចំពោះមនុស្សដែលមានអាយុលើស៧០ឆ្នាំ ក្នុងករណីមានរោគរាតត្បាតនិងបញ្ឈប់ការមើលថែ សម្រាប់អ្នកនៅក្នុងមណ្ឌលថែទាំ។

ឯកសារសម្ងាត់របស់រដ្ឋាភិបាលដែលត្រូវបានសរសេរ បន្ទាប់ពីលំហាត់បណ្តុះបណ្តាលជំងឺរាតត្បាតក្នុងឆ្នាំ២០១៦មួយនេះ បានលម្អិតអំពីផែនការ ដើម្បីការពារមន្ទីរពេទ្យកុំឲ្យណែនតានតាប់ដោយសារតែក្រុមមនុស្សងាយរងគ្រោះ។
នៅក្រោមផែនការនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាចអនុញ្ញាតឲ្យគ្រូពេទ្យ ផ្តល់អាទិភាពដល់អ្នកជំងឺខ្លះ ជាជាងអ្នកជំងឺដែលគ្មានសង្ឃឹមរស់ ក្នុងករណីមានរោគរាតត្បាតធ្ងន់ធ្ងរ។

ផែនការនេះ ថែមទាំងបង្ហាញផងដែរថា អ្នកជំងឺខ្លះមិនគួរទទួលបានការថែទាំសំខាន់ណាមួយឡើយ។
ឯកសារ ដែលមើលឃើញដោយកាសែត Telegraph បានបង្ហាញថា រដ្ឋាភិបាលមានគម្រោងជ្រើសរើសអ្នកជំងឺដោយផ្អែកលើ “លទ្ធភាពដែលអាចរស់រានមានជីវិត” ជាជាងតម្រូវការព្យាបាល ប្រសិនបើធនធានជួបបញ្ហា។

ឯកសារសម្ងាត់និងរសើបនេះ ត្រូវបានបញ្ជូនទៅទីប្រឹក្សារដ្ឋាភិបាល បន្ទាប់ពីពួកគេត្រូវបានព្រាងនៅក្នុងឆ្នាំ២០១៧និង២០១៨។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលបានអះអាងថា ឯកសារទាំងនេះគឺគ្រាន់តែជាសេចក្តីព្រាងប៉ុណ្ណោះ ហើយមិនបង្ហាញពីគោលនយោបាយផ្លូវការឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វ៉ាក់សាំងការពារការឆ្លងកូវីដ ២២ លានករណី និងការស្លាប់ ៦០,០០០ នាក់ នៅ អង់គ្លេស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


