Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនឥណ្ឌូណេស៊ីភាគច្រើន ចង់ចាក់វ៉ាក់សាំងកូវីដណាស់ តែគ្មានថ្នាំចាក់ឲ្យ

បានផុស

នៅ

ប្រជាជនឥណ្ឌូណេស៊ីភាគច្រើន បានលើកឡើងពីការខ្វះវ៉ាក់សាំងថា ជាមូលហេតុដែលពួកគេមិនចាក់ថ្នាំបង្ការជំងឺកូវីដ-១៩បាន។

ក្នុងចំណោមអ្នកដែលមិនទាន់ទទួលបានវ៉ាក់សាំង, ៨០ភាគរយនិយាយថា ពួកគេកំពុងរង់ចាំការហៅទៅចាក់ កំពុងរង់ចាំវ៉ាក់សាំងមកដល់ ឬមិនអាចទទួលការចាក់ថ្នាំបង្ការដោយសារហេតុផលផ្សេងទៀត រួមមានដូចជាស្ថានភាពសុខភាពឬកង្វះការដឹកជញ្ជូនជាដើម។

នៅក្នុងការស្ទង់មតិកាលពីខែកក្កដា ដែលធ្វើឡើងដោយទីភ្នាក់ងារស្ថិតិបានបង្ហាញថា ៤,២ភាគរយទៀតនិយាយថា ពួកគេសង្ស័យអំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងខណៈ ១៥,៨ភាគរយ ព្រួយបារម្ភអំពីផលរំខានក្រោយការចាក់។

ប្រទេសដែលមានប្រជាជនច្រើនបំផុតលំដាប់ទីបួននៅលើពិភពលោកមួយនេះ កំពុងព្យាយាមពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈវីរុសកូវីដ បានសម្លាប់ប្រជាជនរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។

បច្ចុប្បន្ន ឥណ្ឌូណេស៊ី ឈរនៅលើទីកំពូល ជាប្រទេសមានអ្នកស្លាប់ដោយសារកូវីដប្រចាំថ្ងៃច្រើនបំផុតលើពិភពលោក។

ប្រហែល៨ភាគរយ នៃប្រជាជនឥណ្ឌូណេស៊ី បានទទួលវ៉ាក់សាំងគ្រប់ដូស។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Budi Gunadi Sadikin បាននិយាយថា ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ គ្រោងនឹងចាក់វ៉ាក់សាំងឲ្យបាន ២.៥លានដូសក្នុងមួយថ្ងៃ នៅខែសីហានិងខែកញ្ញា ហើយរំពឹងថា រដ្ឋធានីហ្សាការតានិងតំបន់ទេសចរណ៍កោះបាលី នឹងចាក់បាន ១០០ភាគរយ នៅត្រឹមចុងខែនេះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបានបញ្ជាក់ទេថា ការចាក់នេះ គឺជាការចាក់មួយដូសឬពីរដូស៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៥៣ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៥៤ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥៩ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម