ព័ត៌មានអន្ដរជាតិ
រឿង ២យ៉ាងនេះ មិនទាន់មានអ្នកដឹងច្បាស់ទេអំពី វីរុសបំប្លែងខ្លួន Delta
ក្រសួងសុខាភិបាលកម្ពុជា កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងរយៈពេល១ថ្ងៃ ពោលគឺនៅថ្ងៃទី០៣ ខែសីហា កម្ពុជារកឃើញវីរុសកូវីដ-១៩បំប្លែងថ្មី Delta ចំនួន ៣៦ករណីបន្ថែមទៀតក្នុងសហគមន៍ ខណៈមានបុគ្គលិកសុខាភិបាលចំនួន ៨នាក់ បានឆ្លងមេរោគនេះ។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ក្រសួងបានរកឃើញករណីឆ្លងវីរុសបំប្លែងថ្មីនេះ សរុប ២៦០ករណី ក្នុងនោះស្រ្តីមានចំនួន ១២៥នាក់។
ទោះបីជាគេដឹងថា វីរុសនេះមានសមត្ថភាពឆ្លងខ្លាំងជាងកូវីដទម្រង់ដើម និងវីរុសបំប្លែងខ្លួនដទៃទៀតក៏ដោយ ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្រ្តទូទាំងពិភពលោក នៅតែមិនទាន់មានចម្លើយច្បាស់លាស់ណាមួយនោះទេ ទាក់ទងនឹងសំណួរចំនួន២ខាងក្រោមនេះ។

សំណួរទី១៖ តើវីរុសបំប្លែងខ្លួនឥណ្ឌា ឬ Delta ទាក់ទងនឹងការស្លាប់កាន់តែច្រើនមែនឬទេ?
មិនទាន់មានការស្លាប់ច្រើន ត្រូវបានគេយកទៅប្រៀបធៀបជាប្រព័ន្ធទៅនឹងវីរុស Delta និងវីរុសបំប្លែងខ្លួនផ្សេងទៀតនោះទេ។
កាលពីខែមុន ចក្រភពអង់គ្លេសបានរាយការណ៍ថា មានមនុស្សស្លាប់ត្រឹម៤២នាក់ប៉ុណ្ណោះ ក្នុងចំណោមអ្នកដែលឆ្លងវីរុស Delta។ ក្នុងចំណោមអ្នកទាំងនោះ មាន២៣នាក់ស្ថិតក្នុងចំណោមបុគ្គលដែលមិនបានទទួលការចាក់វ៉ាក់សាំង, ៧នាក់ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងដូសទី១ និង១២នាក់បានចាក់វ៉ាក់សាំងគ្រប់ដូស។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបានទទួលវ៉ាក់សាំងចំនួនពីរដូសនៅចក្រភពអង់គ្លេស ភាគច្រើនជាមនុស្សចាស់និងងាយរងគ្រោះ ដែលនេះជាហេតុធ្វើឲ្យមានការលំបាកក្នុងការពិនិត្យមើល អំពីផលប៉ះពាល់នៃវីរុស Delta លើអត្រាស្លាប់នៅដំណាក់កាលនេះ។
សំណួរទី២៖ តើយើងចាំបាច់ត្រូវចាក់វ៉ាក់សាំងដូសជំរុញ ប្រឆាំងនឹងវីរុសនេះដែរទេ?
បច្ចុប្បន្ន រឿងនេះក៏មិនទាន់ត្រូវបានគេដឹងដែរ ប៉ុន្តែវាគួរតែមានការបកស្រាយឲ្យច្បាស់លាស់ជាងមុន ស្របពេលដែលវីរុស Delta កំពុងបន្តរីករាលដាល ហើយមនុស្សកាន់តែច្រើនទទួលបានវ៉ាក់សាំងការពារកូវីដបន្ថែមទៀត។

កាលពីថ្ងៃអាទិត្យទី ០១ ខែសីហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស សម្រេចឲ្យចាក់វ៉ាក់សាំង ដូសទី៣ ទៅលើប្រជាជនកម្ពុជា ដោយយកវ៉ាក់សាំង AstraZeneca ជាដូសជំរុញ។
សម្ដេចតេជោបានបញ្ជាក់ថា សម្រាប់ប្រជាជន ដែលចាក់វ៉ាក់សាំង ប្រភេទ Sinopharm និង Sinovac រួចហើយ ត្រូវចាក់ AstraZeneca ជាដូសទី៣៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ GAVI
ចុចអាន៖ កុំរំលង! ៥ ចំណុចយ៉ាងលម្អិតនេះ ធ្វើឲ្យអ្នកយល់ច្បាស់អំពីវីរុសបំប្លែងខ្លួន Delta
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


