ព័ត៌មានអន្ដរជាតិ
ដំណឹងល្អ! វ៉ាក់សាំងកូវីដសម្រាប់កុមារអាយុ ១២ឆ្នាំចុះ ជិតធ្វើតេស្តហើយ
កុមារអូស្រ្តាលី អាចត្រូវបានជ្រើសរើសនៅក្នុងការសាកល្បងជាសកល សម្រាប់វ៉ាក់សាំងកូវីដថ្មីរបស់ក្រុមហ៊ុន Moderna ខណៈក្រុមហ៊ុននេះ កំពុងដេញថ្លៃដើម្បីទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួន លើកុមារទូទាំងពិភពលោក។

កុមារអាយុពី ៦ ខែដល់ ១២ ឆ្នាំប្រហែល៦,០០០នាក់ នឹងត្រូវបានកំណត់គោលដៅ ក្នុងការធ្វើតេស្តវ៉ាក់សាំងនេះ ហើយក្រុមហ៊ុននិយាយថា ខ្លួនចង់បញ្ចូលយុវជនអូស្រ្តាលីទៅក្នុងការសាកល្បងនេះដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃផែនការនេះ មិនត្រូវបានគេបញ្ជាក់ច្បាស់នោះទេ។

ក្រុមហ៊ុន Moderna ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិយាយថា ខ្លួនចង់សាកល្បងវ៉ាក់សាំងនេះលើកុមារមានសុខភាពល្អប្រមាណ ៦,០០០ នាក់ ដែលមានអាយុចាប់ពី៦ខែ ដល់១២ឆ្នាំ។
ក្រុមហ៊ុន គ្រោងធ្វើតេស្តកម្រិតដូសខុសៗគ្នា លើក្រុមអាយុ៣ផ្សេងគ្នាពោលគឺ ៦ដល់ក្រោម១២ឆ្នាំមួយក្រុម, ២ដល់៦ឆ្នាំមួយក្រុម និង ៦ខែដល់២ឆ្នាំមួយក្រុម។

លើសពីនេះ រដ្ឋាភិបាលអូស្រ្តាលី និងក្រុមហ៊ុន Moderna ក៏កំពុងពិភាក្សាគ្នាអំពីលទ្ធភាពនៃការសាងសង់រោងចក្រផលិតវ៉ាក់សាំង នៅក្នុងប្រទេសអូស្រ្តាលី ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វ៉ាក់សាំង AstraZeneca អាចទប់ទល់នឹង Delta បាន ទោះឆ្លង ក៏មិនឈឺធ្ងន់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


