ព័ត៌មានអន្ដរជាតិ
ក្រោយផ្ទុះឆ្លងកូវីដជាចង្កោម ហាណូយ យកសំណាកប្រជាជនក្នុងទីក្រុងចំនួន ៣០ ម៉ឺននាក់
អាជ្ញាធរទីក្រុងហាណូយបានយកសំណាកពីប្រជាជនចំនួន ៣០ ម៉ឺននាក់នៅក្នុងក្រុម និងតំបន់ដែលមានហានិភ័យខ្ពស់ដើម្បីតេស្តរកកូវីដ ចាប់ពីថ្ងៃអង្គារនេះ ដល់ថ្ងៃទី ១៧ ខែសីហា ។

សំណាកដែលយកចេញពីតំបន់ដែលមានហានិភ័យខ្ពស់ រួមទាំងការផ្ទុះឆ្លងជាចង្កោម និងតំបន់ដែលមានដង់ស៊ីតេប្រជាជនខ្ពស់ មានចំនួន ១៨៦,០០០ សំណាក ខណៈសំណាកចំនួន ១១៤,០០០ ផ្សេងទៀត ត្រូវបានប្រមូលពីក្រុមដែលមានហានិភ័យខ្ពស់ ដូចជា កម្មករសេវាកម្មដឹកជញ្ជូន អ្នកលក់រាយ អ្នកបើកបរ បុគ្គលិកនៅក្នុងសួនឧស្សាហកម្ម និងកម្មករអនាម័យសាធារណៈ ។
លោក Dao Huu Than ប្រធាននាយកដ្ឋានបង្ការ និងគ្រប់គ្រងជំងឺឆ្លង នៃមជ្ឈមណ្ឌលគ្រប់គ្រងជំងឺទីក្រុងហាណូយ (HCDC) បានប្រាប់កិច្ចប្រជុំមួយនៅថ្ងៃអង្គារនេះថា ស្ថានភាពជំងឺរាតត្បាតនៅក្នុងរដ្ឋធានី នៅតែមានភាពស្មុគស្មាញ ដោយសារចំនួនករណីឆ្លងបានកើនឡើង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈពួកគេភាគច្រើនមកពីប្រភពដែលមិនត្រូវបានគេដឹង ។

ក្នុងចំណោមអ្នកជំងឺចំនួន ១,៣៦៩ នាក់ដែលត្រូវបានកត់ត្រាទុកក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ មាន ៦៣៤ នាក់ត្រូវបានរកឃើញ ក្នុងអំឡុងពេលយុទ្ធនាការធ្វើតេស្តក្នុងសហគមន៍ ពោលស្មើនឹង ៤៦ ភាគរយ ។
ទន្ទឹមនោះ ករណីទាំងនេះភាគច្រើនជាការផ្ទុះឡើងជាចង្កោមនៅភូមិ Tho Am ក្នុងស្រុក Thanh Tri, តំបន់លំនៅដ្ឋាន Hoa Voi នៅស្រុក Quoc Oai និងផ្សារ Phung នៅស្រុក Thach That ។

ស្របពេលជាមួយគ្នានេះ ប្រទេសវៀតណាមបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៥,១៤៩ ករណី រួមទាំងការឆ្លងចំនួន ២,៤៩០ នៅទីក្រុងហូជីមិញ ដោយបង្កើនចំនួនឆ្លងសរុបរបស់ប្រទេសនេះឡើងដល់ ២២៤,៨៩៤ នាក់ ខណៈមានអ្នកជាសះស្បើយ ៧៥,៩២០ នាក់ ។
គួរបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២៧ ខែមេសា ចំនួនករណីឆ្លងក្នុងសហគមន៍បានកើនឡើងដល់ ២២០,៩៥៧ ករណី ក្នុងនោះមាន ២,០៨០ ករណីនៅទីក្រុងហាណូយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ វៀតណាម បន្ថែមការរឹតត្បិត ទីក្រុងហាណូយ ស្របពេលផ្ទុះឆ្លងកូវីដជាចង្កោមថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


