Connect with us

ព័ត៌មានអន្ដរជាតិ

ផ្អែកលើការវិភាគថ្មី CDC ថា ស្ត្រីមានផ្ទៃពោះគួរចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

បានផុស

នៅ

មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក (CDC) បាន​និយាយ​នៅ​ថ្ងៃ​ពុធ ទី​១១ ខែ​សីហា​ថា ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩ ដោយ​ផ្អែក​លើ​ការ​វិភាគ​ថ្មី​ដែល​មិន​​មាន​សញ្ញា​​​​ហានិភ័យ​ណា​មួយ​​កើន​ឡើង​ដែល​បណ្តាល​ឲ្យ​រលូត​កូន​នោះ​ទេ។

អ្នក​ជំនាញ CDC បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ថា គ្មាន​ក្តី​បារម្ភ​ពី​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ឡើយ​ទាំង​ការ​វិភាគ​ថ្មី ក៏​ដូច​ជា​សិក្សា​ស្រាវ​ជ្រាវ​​​មុនៗ។ ពួក​គេ​និយាយ​ថា អត្រា​រលូត​កូន បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​រួច​គឺ​ប្រហាក់​ប្រហែល​នឹង​ទិន្នន័យ​ដែល​ត្រូវ​បាន​រំពឹង​ទុក។ ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួល​​បាន​ការ​ចាក់​វ៉ាក់សាំង​ណា​មួយ​ក្នុង​ចំណោម​វ៉ាក់សាំង​៣​ប្រភេទ​ដែលទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​បន្ទាន់​មាន​ Pfizer, Moderna ឬ Johnson & Johnson។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី​ភ្នាក់​ងារមិន​​​ធ្លាប់​បាន​ចេញ​អនុសាសន៍​ទេ​ពី​មុន​​​ដល់​ស្ត្រី​មាន​ផ្ទៃ​ឲ្យ​ទទួល​ការ​ចាក់​វ៉ាក់សាំង ប៉ុន្តែ​និយាយ​ថា ពួក​កេ​គួរ​ពិភាក្សា​ពី​ការ​ចាក់​វ៉ាក់សាំង​ជា​មួយ​អ្នក​ផ្តល់​ការ​ថែ​ទាំ​សុខភាព​របស់​ពួកគេ។

អ្នក​ស្រី Sascha Ellington ប្រធាន​ក្រុម​ត្រៀម​និង​ឆ្លើយ​តប​បន្ទាន់​នៅ​ផ្នែក​សុខភាព​បន្ត​ពូជ​របស់ CDC​ មាន​ប្រសាសន៍​ថា ការ​ទទួល​ចាក់​វ៉ាក់សាំង​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​មាន​កម្រិត​ទាប​ពោល​​គឺ​ទើប​ទទួល​បាន​តែ​២៣​%​ប៉ុណ្ណោះ​ដែល​ហោច​ណាស់​ចាក់​បាន​មួយ​ដូស។

ដោយ​កត់​សម្គាល់​ពី​ទីភ្នាក់ងារ​នេះ​កំពុង​ធ្វើ​ការ​លើ​យុទ្ធសាស្ត្រ​ដើម្បី​ឱ្យ​គ្រូពេទ្យ​ឯកទេស​សម្ភព​និង​រោគស្ត្រី​​​ជា​អ្នក​ផ្តល់​ការ​ចាក់​វ៉ាក់សាំង អ្នក​ស្រី Ellington លើក​ឡើង​ថា ៖«យើង​ចង់ឲ្យ​​​ចំនួន​​កើន​ឡើង។ យើង​ចង់​ឲ្យ​ស្រី​ទទួល​បាន​ការ​ការពារ។ យើងមិន​ឃើញមាន​សញ្ញាអសុវត្ថិភាព​ណា​មួយ​ទេ ​ដូច្នេះ​អត្ថប្រយោជន៍​នៃ​ការ​ចាក់​វ៉ាក់សាំង​ពិត​ជា​មាន​សក្តានុពល​លើស​ឡប់​ ឬ​លើ​ហានិភ័យ​មិន​ដឹង​ណា​មួយ»។

យោង​តាម​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការ​ជំងឺ​ឆ្លង​អាមេរិក​ដដែល​​បង្ហាញ​ថា ការ​មាន​ផ្ទៃ​ពោះ​កើន​ឡើង​​​ហានិភ័យ​នៃ​ជំងឺ​ធ្ងន់​ធ្ងរ​ពី​កូវីដ-១៩ ហើយ​ឆ្លង​កូវីដ-១៩​កំឡុង​ពេល​មាន​​ផ្ទៃ​ពោះ​កើន​ឡើង​បញ្ហា​ប្រឈម​នៃ​ការ​សម្រាល​មិន​គ្រប់​ខែ។

CDC និយាយ​ថា ឥឡូវ​នេះ ខ្លួន​បាន​ណែនាំ​ឲ្យ​មនុស្ស​អាយុ​ចាប់​ពី​១២​​​ឆ្នាំ និង​ច្រើន​ជាង​នេះ​ទៅ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ទាំង​អស់គ្នា​ រាប់​បញ្ចូល​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ ស្ត្រី​កំពុង​បំបោះដោះ​កូន ស្ត្រី​ដែល​កំពុង​ព្យាយាម​មាន​ផ្ទៃពោះ ឬ​ស្ត្រី​ដែល​មាន​គម្រោង​មាន​ផ្ទៃ​ពោះ​នា​ពេល​អនាគត។

អ្នក​ស្រី Ellington បញ្ជាក់​ថា ៖«យើង​បាន​​យល់​ពី​ជំនឿ​កំពុង​សាយ​ភាយ​ពាក់​ព័ន្ធ​នឹង​ករណី​​ដែល​មាន​បញ្ហា​​ដល់​​ការ​មាន​កូន។ ពួក​គេ​មិន​បាន​ផ្អែក​លើ​ភស្តុតាង​ជាក់​លាក់​ណា​មួយ​ទេ។ គ្មាន​វិទ្យាសាស្ត្រ​ណា​មួយ​​​គាំទ្រ​ឡើយ។ យើង​សង្ឃឹម​ថា ករណី​នេះ​​អាច​​ជួយ​បាន​»។

អនុសាសន៍​ថ្មី​នេះ​បាន​កើត​ឡើង ខណៈ​ពេល​ករណី​ឆ្លង​កូវីដ-១៩ និង​​អ្នក​ជំងឺ​ចូល​មន្ទីរ​ពេទ្យ​បាន​កើន​ឡើង​ស្ទើរ​ទូទាំង​ប្រទេស​កាល​ពី​ខែ​មុន។ មន្ទីរ​ពេទ្យ​មួយ​ចំនួន​នៅ​រដ្ឋអាកាន់សា ហ្លរីដា ល្វីស្យាណា ​និង​មីស៊ីស៊ីពី​ អស់​គ្រែ​សម្រាប់​ដាក់​អ្នក​ជំងឺ​ថ្មី ហើយ​ការ​ផ្ទះ​ឆ្លង​កំពុង​រាល​ដាល​កាន់​តែ​ខ្លាំងនៅ​ផ្នែក​ខាង​ត្បូង​អាមេរិក​ទៅ​​រដ្ឋ​អូរីហ្គិន និងវ៉ាស៊ីនតោន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម