Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត ជប៉ុន ដែលជួបសោកនាដកម្មរញ្ជួយដីខ្លាំងក្លា កំពុងរងផលប៉ះពាល់ពី​ព្រិលធ្លាក់ដ៏ក្រាស់ឃ្មឹកមួយទៀត

បានផុស

នៅ

ទូរទស្សន៍ NHK បានរាយការណ៍ថា ខេត្ត Ishikawa ភាគកណ្ដាលប្រទេសជប៉ុនដែលជួបសោកនាដកម្មរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រនៅថ្ងៃបើកទំព័រឆ្នាំថ្មី, ឥឡូវនេះក៏កំពុងរងផលប៉ះពាល់ពីការធ្លាក់ព្រិលដ៏ក្រាស់ឃ្មឹក ហើយថែមទាំងបានចេញការព្រមានទៅដល់ប្រជាពលរដ្ឋគួរតែបង្កើនការប្រុងប្រយ័ត្នបន្ថែមពីការដួលរលំអគារដែលកំពុងទ្រទម្ងន់ព្រិល ។

ខ្យល់ត្រជាក់បាននិងកំពុងបោកបក់នាំព្រិលទៅកាន់តំបន់ Noto ខេត្ត Ishikawa និងផ្នែកផ្សេងទៀតនៃតំបន់ Hokuriku ក៏ដូចជាខេត្ត Niigata ជាពិសេសអាជ្ញាធរបានចេញការព្រមានទៅដល់អ្នកស្រុកឲ្យប្រុងជើងការខ្ពស់ពីការបាក់ស្រុតអគារដែលរងការខូចខាតស្រាប់ពីគ្រោះរញ្ជួយដី និងកំពុងទ្រទម្ងន់ព្រិលធ្លាក់ដ៏ក្រាស់ឃ្មឹក ។

ការធ្លាក់ព្រិលរយៈពេល ៣ ម៉ោងរហូតដល់ម៉ោង ៦ ព្រឹកថ្ងៃចន្ទនេះគឺមានកម្រាស់ ១៤ សង់ទីម៉ែត្រនៅទីក្រុង Yuzawa ក្នុងខេត្ត Niigata, ៥ សង់ទីម៉ែត្រនៅទីក្រុង Himi ក្នុងខេត្ត Toyama និង ១ សង់ទីម៉ែត្រនៅទីក្រុង Suzu ក្នុងខេត្ត Ishikawa ។

ទោះយ៉ាងណា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃចន្ទនេះ ព្រិលធ្លាក់ដ៏ក្រាស់ឃ្មឹកនៅក្នុងខេត្ត Ishikawa បានឡើងដល់កម្រាស់ ១៣ សង់ទីម៉ែត្រនៅក្នុងទីក្រុង Suzu, ១១ សង់ទីម៉ែត្រនៅទីក្រុង Nanao និង ៩ សង់ទីម៉ែត្រនៅទីក្រុង Wajima ហើយព្រិលធ្លាក់ខ្លាំងក៏អាចនឹងកើតឡើងសម្រាប់តំបន់ភ្នំ Hokuriku និងខេត្ត Niigata ផងដែរ ខណៈនៅតំបន់ខ្ពង់រាបក៏អាចជួបប្រទះព្រិលធ្លាក់ខ្លាំងដូចគ្នា ។

ទន្ទឹមនោះ ព្រិលធ្លាក់នឹងបន្តកើតមាននៅក្នុងខេត្ត Ishikawa រយៈពេល ២៤ ម៉ោងទៀត ពោលរហូតដល់ព្រឹកថ្ងៃអង្គារដែលនឹងមានកម្រាស់ ១០ សង់ទីម៉ែត្រនៅតំបន់ភ្នំ និង ៥ សង់ទីម៉ែត្រនៅតំបន់ខ្ពង់រាប ។ ចំណែកនៅក្នុងខេត្ត Niigata ការព្យាករពីព្រិលធ្លាក់ក្នុងរយៈពេលដូចគ្នាគឺមានកម្រាស់ ៣០ សង់ទីម៉ែត្រនៅតំបន់ភ្នំ និង ១០ សង់ទីម៉ែត្រនៅតំបន់ខ្ពង់រាប ខណៈខេត្ត Toyama ​ព្យាករ​ថានឹងមាន​ព្រិល​ធ្លាក់​ពី ១០ ទៅ ២០ សង់ទីម៉ែត្រ ។

ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារឧតុនិយមជប៉ុនក៏កំពុងជំរុញឲ្យប្រជាជននៅក្នុងខេត្តរក្សាការប្រុងប្រយត្ន័ចំពោះការរំខានដល់ប្រព័ន្ធដឹកជញ្ជូន ការខូចខាតសម្ភារៈកសិកម្ម ការធ្លាក់ព្រិលនៅលើខ្សែភ្លើង និងដើមឈើ ក៏ដូចជាគ្រោះថ្នាក់ផ្សេងទៀតដែលអាចកើតមានជាយថាហេតុ ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រដែលបានវាយប្រហារខេត្ត Ishikawa ភាគកណ្ដាលប្រទេសជប៉ុនកាលពីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានសម្លាប់មនុស្សជាង ១៦០ នាក់ហើយ ខណៈគ្រោះធម្មជាតិមួយនេះក៏បំផ្លាញសំណង់អគារ កាត់ផ្តាច់ចរន្តអគ្គិសនីទៅដល់មនុស្សរាប់ម៉ឺននាក់ និងជំរុញឲ្យប្រជាពលរដ្ឋរត់ចេញពីតំបន់ឆ្នេរទៅរកទីទួលសុវត្ថិភាពផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ ឆ្នាំ២០២៤ ទើបបាន១សប្តាហ៍ តែពិភពលោក ជួបរឿងរន្ធត់ដល់ទៅ ៥

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ នាទីutes មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ២៧ នាទីutes មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារបរិច្ចាគថវិកាជាង ១១១ លានរៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដល់មូលនិធិគន្ធបុប្ផា

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជារកចំណូលបានជាង ២៤,៥ លានដុល្លារ ពីការលក់សំបុត្រចូលទស្សនាអង្គរក្នុងរយៈពេល ៥ ខែ

សន្តិសុខសង្គម៥ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក តាន់ ហ្សង់ហ្វ្រង់ស្វ័រ÷ ករណីយល់ច្រឡំគ្នារវាងសមាជិកសភាជប៉ុន ជាមួយទូតកម្ពុជា មិនអាចធ្វើឱ្យទំនាក់ទំនងកម្ពុជាជប៉ុនស្រុតចុះឡើយ

ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្លាំងបន្តល្បាតតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២៣ ម៉ោង មុន

“ក្រុមយុវជនបូជាការពារយុត្តិធម៌” ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នាំយកអំណោយចុះសាកសួរសុខទុក្ខកងទ័ពផ្ទាល់ រួមមានថវិកា ២០០លានរៀល អង្ករ៥០តោន មីជាតិ២ពាន់កេះ ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការនៅសមរភូមិមុខ

Sokha Hotels

ព័ត៌មានពេញនិយម