Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ស្លាប់​កូវីដ​ជាមធ្យម​១០០​នាក់​ក្នុង​មួយ​ថ្ងៃ​បង្ក​កង្វល់​ដល់អង់គ្លេសបើកសាលាសប្តាហ៍ក្រោយ

បានផុស

នៅ

យោង​តាម​ទិន្នន័យ​ផ្លូវ​ការ​បាន​បង្ហាញ​ថា ករណី​ស្លាប់​ដោយ​កូវីដ-១៩​នៅ​ចក្រភព​អង់គ្លេស​ឥឡូវ​នេះ​ជា​មធ្យម​​១០០​នាក់​ក្នុង​មួយ​ថ្ងៃ​គិត​ទូទាំង​ចក្រ​ភព​អង់គ្លេស ហើយ​​អ្នក​វិទ្យាសាស្ត្របាន​ព្រមាន​ថា អត្រាឆ្លង និង​ស្លាប់​​កើន​ឡើង​ខ្ពស់​ទៀត​​ធ្វើ​ឲ្យ​បារម្ភ​​ដល់​​កូន​សិស្ស​រាប់​លាន​នាក់​ត្រូវ​​ចូល​រៀន​វិញ​សប្តាហ៍​ក្រោយ។

ទិន្នន័យ​ចេញ​ផ្សាយ​ដោយ​សុខាភិបាល​សាធារណៈ​​​អង់គ្លេស​កាល​ពី​ថ្ងៃ​ចន្ទ​បង្ហាញ​ថា គិត​ជា​មធ្យម​​​៧​ថ្ងៃ​សម្រាប់​ករណី​ស្លាប់​ក្នុង​រយៈ​ពេល​​២៨​ថ្ងៃ​នៃ​ការ​ធ្វើ​តេស្ត​វិជ្ជមាន​ឥឡូវ​​នេះ​​១០០​នាក់។ តួលេខ​ដែល​លើស​នេះ​ចុង​ក្រោយ​​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​កម្មវិធី​ចាក់​វ៉ាក់សាំង​ដែល​ធ្វើ​ឲ្យ​ ករណី​ស្លាប់​ស្ថិត​ក្រោមតួលេខ​ខ្ពស់​បំផុត​ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​រដូវ​រងា ក៏​ករណី​ឆ្លង​​ថ្មី​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​ត្រឹម​តែ​ ១២៤៨​នាក់​​ដែល​ត្រូវ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មករា ដែល​​ចំនួន​គួរ​ឲ្យ​កត់​សំគាល់​គិត​ចាប់​ពី​ចុង​ខែ​ឧសភា ដល់​ដើម​ខែ​មិថុនា នៅ​ពេលតួលេខ​ឆ្លង​ស្ថិត​នៅ​តែ​មួយ​ខ្ទង់។

ចំនួន​ឆ្លង​ដែល​ត្រូវ​បាន​បញ្ជាក់​ក៏​បាន​ចាប់​ផ្តើម​កើន​ឡើង​​ជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​ក្នុង​ពាក់​កណ្តាល​ខែ​កក្កដា ខណៈ​ករណី​ឆ្លង​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​មាន​ចំនួន ៣១៩១៤​នាក់ ដែល​ជា​មធ្យម​៧​ថ្ងៃ​កើន​ឡើង​១៣%​។ ករណី​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាន​កើន​​​ពី​​៦៧២​នាក់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា ដល់ ៩៤៨​នាក់​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា។

ករណី​​កើន​ឡើង​ជា​ថ្មី​នេះ​បង្កើន​ក្តី​បារម្ភ​បន្ថែម​ទៀត​​ចំ​ពេល​សិស្សានុសិស្ស​នឹង​ត្រូវវិល​ត្រឡប់​ទៅ​សាលា​រៀន​វិញ​នៅ​សប្តាហ៍​ក្រោយ​ទូទាំង​ប្រទេស​អង់គ្លេស អៀរឡង់ខាង​ជើង និង​វែល​។ ករណី​ឆ្លង​នៅ​ប្រទេស​ស្កុតឡែនដែល​សិស្ស​បាន​ទៅ​សាលា​រៀន​វិញ​តាំង​ពី​សប្តាហ៍មុនក៏​បាន​កើត​ឡើង​គួរ​ឲ្យ​កត់​សំគាល់​ដែរ​គឺ​​កើន​ពី​ចំនួន ៧៩៩​នាក់​កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ដល់ ៣១៩០​នាក់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។

អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​ព្រមាន​​ថា ការ​កើន​ឡើង​កូវីដ-១៩​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ និង​រដូវ​រងា រួម​ជា​មួយ​នឹង​ជំងឺ​ផ្សេង​ៗ​ទៀត ទាម​ទារ​ឲ្យ​ពាក់​ម៉ាស់​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង។

អ្នក​គាំទ្រ​អង់គ្លេស​ភាគ​ច្រើន​លែង​ពាក់​ម៉ាស់

លោក​សាស្ត្រាចារ្យ Ravi Gupta នៅ​សាកល​វិទ្យាល័យ Cambridge បាន​និយាយ​ថា វា​ទំនង​ជា​អូស​បន្លាយ​​​ពេល​វេលា​​យូរ​ទៀត​ស្រប​ពេល​ករណី​ឆ្លង​ចូល​មន្ទីរ​ពេទ្យ​ឡើង​ខ្ពស់ និង​ការ​រំខាន​ដល់​ការ​បើក​សាលា​រៀន​ឡើង​វិញ។

លោក​បញ្ជាក់​ថា ៖«មិន​មាន​អ្វី​បញ្ឈប់​មិន​ឲ្យ​កើត​ឡើង​បាន​ទេ​ ពី​ព្រោះ នៅ​មាន​មនុស្ស​​ណាស់​ដែល​មិន​ទាន់​ឆ្លង Delta និង​អ្នក​ដែល​នឹង​ឆ្លង ហើយ​​ពួក​គេ​មួយ​ចំនួន​នឹង​ឈឺ​ធ្ងន់​ជាង​អ្នក​ផ្សេង។ ដូច្នេះ​ ខ្ញុំ​គិត​ថា នៅ​មានវិធី​មួយ​អាច​ទប់​ទល់​បាន​​សម្រាប់​ការ​បើក​សាលា​ឡើង​វិញ»។  ក្នុង​ន័យ​នេះ​លោក Gupta បាន​សំដៅ​ដល់​ការ​អនុវត្ត​ឡើង​វិញ​នូវ​ការ​ពាក់​ម៉ាស់។

នៅ​ចក្រភព​អង់គ្លេស​ការ​ពាក់​ម៉ាស់​មិន​មែន​ជា​ច្បាប់​តម្រូវ​ការ​ទេ​​ឥឡូវ​នេះ។ ប្រជា​ជន​អាច​ពាក់​ម៉ាស់​ក៏​បាន មិន​ពាក់​ក៏​បាន​គឺ​អាស្រ័យ​លើ​បុគ្គល​ម្នាក់។ ជាក់​ស្តែង​ការ​ប្រកួត​បាល់ទាត់​រាល់​សប្តាហ៍ឥឡូវ​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ទស្សនា​ចូល​មើល​ផ្ទាល់​ពេញ​ៗ​កីឡដ្ឋាន​តែ​ម្តង​ដែល​អ្នក​ខ្លះ​ក៏​ពាក់ម៉ាស់ ហើយ​អ្នក​ខ្លះ​មិន​ពាក់​ទេ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម