ព័ត៌មានអន្ដរជាតិ
មេ Pfizer៖ វីរុសបំប្លែងខ្លួនធន់វ៉ាក់សាំងអាចបន្តលេចឡើង តែក្រុមហ៊ុននឹងចាយពេលត្រឹម៩៥ថ្ងៃប៉ុណ្ណោះ ដើម្បីផលិតថ្នាំបង្ការ
ស្របពេលវីរុសកូវីដបំប្លែងខ្លួន បន្តលេចឡើងថ្មីមិនឈប់ឈរ ហើយពួកវាមួយចំនួនអាចធន់ទៅនឹងវ៉ាក់សាំង នាយកប្រតិបត្តិក្រុមហ៊ុន Pfizer-Biotech លោក Albert Bourla បានអះអាងថា ក្រុមហ៊ុនរបស់ខ្លួននឹងចាយពេលតែ ៩៥ ថ្ងៃប៉ុណ្ណោះដើម្បីបង្កើតវ៉ាក់សាំងថ្មីសម្រាប់ទប់ទល់នឹងជំងឺដែលធន់នឹងវ៉ាក់សាំងទាំងនោះ។

ថៅកែធំរូបនេះ និយាយដោយភាពជឿជាក់ថា “រាល់ពេលដែលមានវីរុសបំប្លែងខ្លួនលេចឡើងថ្មីនៅលើពិភពលោក អ្នកវិទ្យាសាស្ត្ររបស់យើងនឹងគ្រប់គ្រងពួកវា” ។
បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងស្រាវជ្រាវថាតើវីរុសបំប្លែងខ្លួនថ្មីនោះអាចគេចផុតពីការការពាររបស់វ៉ាក់សាំងពិតមែនឬយ៉ាងណា ខណៈពេលនេះ ពួកគេមិនទាន់កំណត់អត្តសញ្ញាណវីរុសបំប្លែងខ្លួនថ្មីបាននៅឡើយ ប៉ុន្តែពួកគេជឿជាក់ថា វាទំនងជាលេចឡើងក្នុងថ្ងៃណាមួយ ក្នុងពេលឆាប់ៗនេះ។

លោក Albert Bourla លើកឡើងថា ប្រសិនវីរុសបំប្លែងខ្លួនថ្មីដែលធន់នឹងវ៉ាក់សាំងលេចឡើងនៅពេលណា ហើយបន្ទាប់ពីអាចកំណត់អត្តសញ្ញាណរបស់វាបាន ក្រុមហ៊ុនរបស់លោកនឹងបង្កើតដំណើរការមួយក្នុងរយៈពេល ៩៥ថ្ងៃ ដើម្បីផលិតវ៉ាក់សាំងដែលឆ្លើយតបទៅនឹងវីរុសបំប្លែងខ្លួនថ្មីនោះ។
ដោយឡែក លោកស្រី Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងបានព្រមានថា មេរោគកូវីដ-១៩អាចផ្លាស់ប្តូរថ្មីជានិច្ច និងអាចគេចផុតពីការចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗនេះ។
ជាមួយគ្នានេះដែរ អ្នកជំនាញខាងរោគសាស្ត្រនៅឯសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដា បានលើកឡើងផ្ទុយពីនោះថា ជារឿងមិនទំនងដែលនឹងមានវីរុសកូរ៉ូណាអាចផ្លាស់ប្តូរទៅជាប្រភេទធន់នឹងវ៉ាក់សាំងនោះទេ។

ក្រុមវេជ្ជបណ្ឌិតមកពីកាណាដា បានសង្កត់ធ្ងន់លើប្រសិទ្ធភាពនៃការប្រឆាំងនឹងមេរោគ ហើយបានកត់សម្គាល់ឃើញថា អ្នកផលិតវ៉ាក់សាំងអាចកែតម្រូវរូបមន្តយ៉ាងឆាប់រហ័សដើម្បីអភិវឌ្ឍវ៉ាក់សាំងឱ្យមានប្រសិទ្ធភាពជាងវីរុសបំប្លែងខ្លួន។ ដូច្នេះពួកគេជឿជាក់ថា វ៉ាក់សាំងនឹងជួយឱ្យជំងឺរាតត្បាតធ្លាក់ចុះ ដែលរួមទាំងវីរុសបំប្លែងខ្លួន Delta ផងដែរ។
ស្របគ្នានេះ CDC បានបញ្ចេញទិន្នន័យគាំទ្រដែរថា វ៉ាក់សាំងដែលអនុញ្ញាតឱ្យប្រើទាំងអស់សុទ្ធសឹងបង្ហាញពីប្រសិទ្ធភាពពី ៦៥% ទៅ ៩៥% ក្នុងការការពារចម្លងនៃវីរុសកូវីដ-១៩ និងមានប្រសិទ្ធភាពជាង ៨៩% ប្រឆាំងនឹងអាការធ្ងន់ធ្ងរ ព្រមទាំងកាត់បន្ថយហានិភ័យចូលសម្រាកនៅមន្ទីរពេទ្យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ វ៉ាក់សាំងបច្ចេកវិទ្យា mRNA មានប្រសិទ្ធភាព ៦៦%ប៉ុណ្ណោះប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta
ចុចអាន៖ សន្ទុះនៃការចាក់វ៉ាក់សាំងយឺតយ៉ាវ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់ជាង ២ ទ្រីលានដុល្លារ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


