ព័ត៌មានអន្ដរជាតិ
Update! យោធាអាមេរិក និងពលរដ្ឋអាហ្វហ្គានីស្ថាន ជាង៧០នាក់ ស្លាប់ក្នុងការផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះក្រុង កាប៊ុល
យោធាអាមេរិកចំនួន ១៣ នាក់និងជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច ៦០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើក នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។

ការផ្ទុះដ៏សាហាវនេះ បានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ព្យាយាមបញ្ចប់ការជម្លៀសប្រជាជននិងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរបស់ពួកគេ បន្ទាប់ពីក្រុមតាលីបង់ កាន់កាប់ប្រទេសនេះ។

មន្រ្តីម្នាក់នៅក្រសួងសុខាភិបាលអាហ្វហ្គានីស្ថានបានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិអាហ្វហ្គានីស្ថានជាង ៦០ នាក់បានស្លាប់និង ១៤០ នាក់ទៀតរងរបួស។

យោធាអាមេរិកចំនួន ១៨ នាក់ បានរងរបួសបន្ថែមពីលើអ្នកស្លាប់ទាំង ១៣ នាក់។ នេះបើតាមការបញ្ជាក់របស់លោក Bill Urban នៃបញ្ជាការកណ្តាលអាមេរិក (Centcom)។

ក្រុម ISIS នៅខេត្ត Khorasan ដែលគេស្គាល់ថា ISIS-K បានអះអាងថា ក្រុមសកម្មប្រយុទ្ធ ISIS បានធ្វើការវាយប្រហារអត្តឃាតនេះ។

កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងពីហានិភ័យនៃការវាយប្រហារភេរវកម្មថា ជាហេតុផលដែលនាំឲ្យកងទ័ពអាមេរិកចាកចេញពីប្រទេសអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី ៣១ ខែសីហា។

មន្រ្តីអាមេរិកបានព្រមានកាលពីសប្តាហ៍មុនថា ការគំរាមកំហែងនៃការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះកាន់តែមានភាពស្រួចស្រាវទៅៗ។ ហើយកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ក្រុមអ្នកការទូតអាមេរិកនៅទីក្រុងកាប៊ុល បានព្រមានពលរដ្ឋអាមេរិកឲ្យចាកចេញភ្លាមៗតាមច្រកនានាចូលទៅក្នុងអាកាសយានដ្ឋាន ដោយលើកឡើងពីការគំរាមកំហែងសន្តិសុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


