ព័ត៌មានអន្ដរជាតិ
ដោយសារអាមេរិក ពេលនេះក្រុមតាលីបង់ មានកងទ័ពអាកាសផ្ទាល់ខ្លួន
ក្រុមយុទ្ធជនតាលីបង់ បានកាន់កាប់អាកាសយានដ្ឋានទីក្រុងកាប៊ុល បន្ទាប់ពីយន្តហោះយោធាអាមេរិកចុងក្រោយ បានចាកចេញពីប្រទេសកាលពីថ្ងៃចន្ទ។

រូបថតដែលចេញផ្សាយកាលពីថ្ងៃអង្គារ បានបង្ហាញពីក្រុមសកម្មប្រយុទ្ធនេះ អង្គុយថតរូបនៅក្នុងកាប៊ីនយន្ដហោះរបស់កងទ័ពអាកាសអាហ្វហ្គានីស្ថាន ដែលធ្លាប់ត្រូវបានប្រើប្រាស់ប្រឆាំងនឹងពួកគេ។
យន្តហោះទាំងនេះ ត្រូវបានទុកចោលរួមជាមួយសព្វាវុធនិងយានយោធាអាមេរិកមួយចំនួនធំ។ កន្លងមក កងទ័ពអាកាសអាហ្វហ្គានីស្ថាន បានហ្វឹកហាត់ជាមួយក្រុមចម្រុះដឹកនាំដោយអាមេរិកប៉ុន្តែបច្ចុប្បន្ន របស់ទាំងនោះបានធ្លាក់ដល់ដៃក្រុមតាលីបង់ ដែលធ្វើឲ្យពេលនេះ ពួកគេមានកងទ័ពអាកាសដោយខ្លួនឯង។

រូបថតផ្សេងទៀត ក៏បង្ហាញពីយុទ្ធជនតាលីបង់ ដើរជុំវិញហើយសម្លឹងមើលឧបករណ៍ដែលបន្សល់ទុកផងដែរ។
យោធាអាមេរិក កងទ័ពអាកាសអាហ្វហ្គានីស្ថាននិងកងយោធារបស់ប្រទេសដទៃទៀត បានបន្សល់ទុកនូវឧបករណ៍ដែលបច្ចុប្បន្នក្រុមតាលីបង់អាចយកប្រើប្រាស់បាន។

ទោះបីជាយ៉ាងណាក៏ដោយ ឧត្តមសេនីយ៍អាមេរិកម្នាក់បាននិយាយកាលពីថ្ងៃចន្ទថា យោធាអាមេរិក បានប្រែក្លាយយានយន្តនិងយន្តហោះជាង ១៥០ គ្រឿងឲ្យប្រើការលែងកើតជាអចិន្ត្រៃយ៍នៅពេលចាកចេញ ដូច្នេះក្រុមតាលីបង់មិនអាចយកទៅធ្វើអ្វីបានទេ។
ប៉ុន្តែក្រុមតាលីបង់ បានគ្រប់គ្រងអាវុធរបស់អាមេរិកជាច្រើន ខណៈអាមេរិកបានចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីបំពាក់អាវុធដល់យោធាអាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Business Insider
ចុចអាន៖ ក្រុមតាលីបង់ ចាប់រំលោភនិងធ្វើបាប សូម្បីបុរសភេទទី៣
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


